បេីករថយន្តមកឈប់ ដកកាំភ្លើង បាញ់៤គ្រាប់ ក្បែរវត្តតិបញ្ញោរួចគេចខ្លួនបាត់ ដោយពំដឹងមូលហេតុ

ភ្ភ្នំពេញ :  ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងចំណែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់  ។

ហេតុការណ៍ ផ្ទុះអាវុធខាងលេីនេះបា នបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់  ថ្ងៃទី២៤  ខែឧសភា  ឆ្នាំ២០២២  នៅចំណុចក្បែរវត្តតិបញ្ញោ  ភូមិតិបញ្ញោ  សង្កាត់សំរោងក្រោម  ខណ្ឌពោធិ៍  សែនជ័យ  រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា  មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord ពណ៌ខ្មៅ មិនចាំស្លាកលេខមិនដឹងបេីកមកពីណាទៅណានោះទេហេីយបានឈប់នៅកន្លែងកេីតហេតុ ដកកាំភ្លេីងបាញ់មេឃចំនួន៤គ្រាប់រួចបេីករថយន្តគេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងយកសំបកគ្រាប់យកទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram