ប៉ូលិស៖ ក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៍ បង្កអំពើហិ.ង្សាលើសមត្ថកិច្ច

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រុមបាតុករខុសច្បាប់ មិនត្រឹមតែបង្កបញ្ហាធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ថែមទាំងបង្កអំពើហិង្សាមកលើសមត្ថកិច្ចថែមទៀត។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា មន្ត្រីនគរបាល ជានារី ត្រូវបានក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ប្រើអំពើហិង្សា ដែលបណ្តាលឱ្យរងរបួលត្រង់ដៃ នៅពេលដែលមន្ត្រីកំពុងតែអនុវត្តការងារ ដោយណែនាំឱ្យក្រុមបាតុករខុសច្បាប់ទាំងនេះ ឡើងរថយន្តតាមសម្រួល នៅវេលាម៉ោង ១៤:៥០នាទី រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
សូមរម្លឹកថា ការតវ៉ានឹងការបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងយូរខែមកហើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។ ការប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាទាំងនោះ ក៏កើតអំពើហិង្សា ចាប់អតីតបុគ្គលិក និងមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដាក់ពន្ធនាគារ ហើយក៏ត្រូវបានដោះលែងមកវិញ និងបើកការចរចាច្រើនលើករួចមកហើយ តែមកដល់ពេលនេះ នៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ៕

(រូបថតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram