ស៊ីហ្គេម! កីឡាការិនី ជុក សូម៉ាលី ដណ្តើមបានត្រឹមមេដាយប្រាក់ កីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធ

(ហាណូយ)៖ អត្តពលិកកម្ពុជា កីឡាការិនី ជុក សូម៉ាលី ដណ្តើមបានត្រឹមមេដាយប្រាក់ ក្នុងប្រភេទកីឡាវ៉ូវីណា វិញ្ញាសាប្រយុទ្ធកម្រិតទម្ងន់ ៦៥គីឡូក្រាម ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រភេទកីឡាវ៉ូវីណាម ដណ្តើមបានមេដោយសរុប ៦គ្រឿង ដោយមានមេដាយមាស ១គ្រឿង, ប្រាក់ ២និងសំរឹទ្ធ ៣គ្រឿង ដែលមេដាយមាសធ្វើបានលើប្រភេទវិញ្ញាសាការពារខ្លួនមានអាវុធ ប្រកួតជាក្រុម នារី១ បរុស៣ ខណៈនៅសល់ការប្រកួត ៩វិញ្ញាសាទៀតសម្រាប់ការប្រជែងមេដាយជូនជាតិជាបន្តនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram