រុស្ស៉ីនិយាយថា ប្រទេសលោកខាងលិចកំពុងញុះញង់ដោយបើកចំហឱ្យអ៊ុយក្រែន វាយប្រហារលើទឹកដីរុស្ស៉ី ដោយប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់ក្រុងកៀវ


(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងអំពាវនាវដោយបើកចំហដល់អ៊ុយក្រែនឱ្យវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធដែលពួកគេផ្គត់ផ្គង់ដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។
លោកស្រីបានលើកឡើងថា «យើងបានធ្វើអត្ថាធិប្បាយរួចហើយកាលពីប៉ុន្មានថ្ងៃមុនលើសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អំពីការយល់ព្រមឱ្យអ៊ុយក្រែនវាយប្រហារគោលដៅយោធារុស្ស៊ី។ និយាយម្យ៉ាងទៀត លោកខាងលិចកំពុងអំពាវនាវជាចំហឱ្យទីក្រុងកៀវវាយប្រហាររុស្ស៊ី សូម្បីតែអាវុធដែលបាន ទទួល ពី ប្រទេស ណាតូ ក៏ ដោយ»។
យោងតាមលោកស្រី Zakharova ទីក្រុងកៀវទទួលយកការអំពាវនាវនេះ សម្រាប់ធ្វើសកម្មភាព ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានទម្លាក់គ្រាប់បែកលើទឹកដីព្រំដែនរុស្ស៊ី បណ្តាលឱ្យមានអ្នកស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងច្រើន។
លោកស្រី ក៏ បាន សង្កត់ ធ្ងន់ ថា សកម្មភាព ឧក្រិដ្ឋកម្ម បែប នេះ របស់ យោធា អ៊ុយក្រែន ប្រឆាំង នឹង ទឹកដី រុស្ស៊ី នឹងមិន អាចាថាគ្មានការ ឆ្លើយ តប នោះទេ។ លោក Zakharova បានចង្អុលបង្ហាញថា «ខ្ញុំចង់ឱ្យទីក្រុងកៀវ និងរដ្ឋធានីលោកខាងលិច យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ប្រទេសរបស់យើង ដែលការបង្កហេតុបន្ថែមទៀតរបស់អ៊ុយក្រែនក្នុងការវាយលុកគោលដៅរបស់រុស្ស៊ី នឹងពិតជានាំឱ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីរុស្ស៊ី»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram