ធនាគារ RHB សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកាតឥណពន្ធ VISA និងម៉ាស្ទ័រកា ត សម្រាប់អតិថិជនរបស់ខ្លួន !


(ភ្នំពេញ)៖ តាមរយៈការណែនាំ នូវវឌ្ឍនភាពថ្មីចុងក្រោយរបស់ខ្លួន ក្នុងវិស័យឌីជីថល ធនាគារ អ អេច ប៊ី (ខេមបូឌា) ម∙ក បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកាតឥណពន្ធថ្មី នៅសណ្ឋាគារ ហៃយ៉ាត ភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

កាតថ្មីនេះ ផ្តល់ជូននូវជម្រើស សម្រាប់អតិថិជនជាមួយ កាត៣ប្រភេទរួមមាន៖ ឡៃហ្វស្តាល៍ (Lifestyle) ផ្លាទីនៀម (Platinum) និង ព្រីមៀរ៍ (Premier) អតិថិជន នឹងទទួលបានអត្ថប្រយោជន៍នៅពេលប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងចំណុចពិសេសៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។
តាមរយៈការផ្លាស់ប្តូរពីកាត អេធីអឹម ធម្មតា មកជាម្ចាស់កម្មសិទ្ធិកាតឥណពន្ធធនាគារ អ អេច ប៊ី អតិថិជន កាន់តែរីករាយបន្ថែមទៀត ជាមួយនឹងយុទ្ធនាការនៃ «កាន់តែច្រើនបន្ថែមក្នុងកាតតែមួយ កាន់តែមានភាពបត់បែន»។
ក្រោមយុទ្ធនាការនេះ ម្ចាស់កម្មសិទ្ធិកាតប្រភេទ ឡៃហ្វស្តាល៍ ផ្លាទីនៀម និង ព្រីមៀរ៍ នឹងរីករាយជាមួយអត្ថប្រយោជន៍បន្ថែម ដូចជាការប្រើប្រាស់កាន់តែងាយស្រួល ការបញ្ចុះតម្លៃកាន់តែសម្បូរបែប និងការទទួលបានប្រាក់ត្រឡប់មកវិញ កាន់តែច្រើនពីដៃគូដឹកជញ្ជូន និងដៃគូអាជីវកម្ម ដែលប្រកាសជូននាពេលឆាប់ៗខាងមុខនេះ ហើយគាំទ្រការប្រើប្រាស់ដោយ Visa និង MasterCard។


ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល បានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត ទទួលបានការគាំទ្រពី Silverlake អ្នកសារព័ត៌មាន ព្រមទាំង influencer ដែលត្រូវបានអញ្ជើញជាសាក្សី ខណៈដែលលោក Wong Kee Poh នាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី កម្ពុជា, លោក Alex Lim នាយកប្រតិបត្តិរងនៃធនាគារ អ អេច ប៊ី កម្ពុជា, លោក Leong Moon Fei ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម, អ្នកនាង ជុំ ម៉ូនីកា និង ជា ខេលី អ្នកតំណាងមកពី Visa, លោក តេក សុផល អ្នកតំណាងមកពី MasterCard បានអញ្ញើញចូលរួម សម្ពោធកាតថ្មីនេះ ដោយដាក់បញ្ចូលកាត អេធីអឹម ធម្មតា ទៅក្នុងម៉ាស៊ីន និងណែនាំជា ការសម្ពោធជាផ្លូវការ នៃកាតឥណពន្ធថ្មី ជាមួយអត្ថប្រយោជន៍ជាច្រើន ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ម្ចាស់កម្មសិទ្ធិកាត អេធីអឹម បច្ចុប្បន្ន អាចធ្វើការផ្លាស់ប្តូរមកប្រើជាកាតឥណពន្ធវិញដោយឥតគិតថ្លៃ នៅសាខាណាមួយដែលនៅជិតបំផុត។ ស្របពេលនេះផងដែរ គ្រប់អតិថិជន ដែលចុះឈ្មោះបង្កើតគណនីថ្មី ជាមួយការប្រើប្រាស់កាតឥណពន្ធ នឹងទទួលបានសំបុត្រកុនដោយឥតគិតថ្លៃ ហើយបន្ថែមលើនេះ សម្រាប់អតិថិជន១៥០នាក់ដំបូង នឹងទទួលបានកាដូជាច្រើន ពីលើសំបុត្រកុននេះផងដែរ។


អ្នកនាង ជុំ ម៉ូនីកា ដែលជាអ្នកគ្រប់គ្រងរបស់ Visa ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «Visa មានក្តីសោមនស្សរីករាយពេកក្រៃ ដែលត្រូវបានផ្តល់ទំនុកចិត្តធ្វើជាដៃគូរបស់ អ អេច ប៊ី សម្រាប់ការដាក់ឲ្យប្រើប្រាស់កាតឥណពន្ធថ្មី ដើម្បីផ្តល់ជូនអតិថិជននូវសេរីភាពកាន់តែទូលំទូលាយ និងកាន់តែពិសេសក្នុងការទូទាត់ផ្សេងៗ។ យើងកំពុងកសាងទំនាក់ទំនង ដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងឆាប់រហ័សដែលស្ថិតនៅលើចង្អុលដៃរបស់យើង។ តាមរយៈបណ្តាញដ៏ទូលំទូលាយ ធ្វើឲ្យ Visa ក្លាយជាម៉ាស៊ីន ដ៏សំខាន់មួយនៃពាណិជ្ជកម្ម យើងសង្ឃឹមថានឹងអាចបង្កើនល្បឿននៃភាពរីកចម្រើនសេដ្ឋកិច្ចឌីជីថលជាតិ ដែលអាចឲ្យយើងរីកចម្រើនកាន់តែឆាប់រហ័សទាំងអស់គ្នា»។
រួមបន្ថែមលើនេះ «MasterCard មានភាពរីករាយក្នុងការក្លាយជាដៃគូរបស់ អ អេច ប៊ី ដើម្បីផ្តល់ជូនអតិថិជននូវជម្រើស នៃការទូទាត់ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់។ កាតឥណពន្ធថ្មីរបស់ អ អេច ប៊ី ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបំពេញតម្រូវការនៃការរស់នៅតាមបែបឌីជីថលរបស់អតិថិជន។ ម្ចាស់កម្មសិទ្ធិកាតថ្មីនេះ អាចប្រើប្រាស់បាន ដោយគ្មានក្តីបារម្ភនៅពេលដឹងច្បាស់ថារាល់ប្រតិបត្តិការនីមួយៗ ទាំងអនឡាញ និងអហ្វឡាញ សុទ្ធតែត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពល្អបំផុត»។ នេះជាការបញ្ជាក់ របស់លោក Winnie Wong អ្នកគ្រប់គ្រងរបស់ MasterCard ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ។
សម្រាប់ព័ត៌មានបើកគណនី ប្រើប្រាស់កាតឥណពន្ធ សូមទំនាក់ទំនងមកកាន់ Call our Customer Care Centre 1800-20-8118 ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram