សម្តេចតេជោ ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ មុនចាប់ផ្តើមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក នៅប្រទេសជប៉ុន
(ជប៉ុន)៖ ក្នុងឱកាសបំពេញការងារនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមេសា នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានកិច្ចការជាច្រើនត្រូវបំពេញ រួមមាន៖ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤។ ក្នុងកិច្ចប្រជុំនេះសម្តេចនឹងថ្លែងសុន្ទរកថាគន្លឹះ។
ក្រៅពីនេះសម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហើយសម្តេចតេជោ ក៏នឹងអនុញ្ញាតឱ្យធុរជនជប៉ុន និងមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ៕






