នៅព្រឹកថ្ងៃសៅរិ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន….
ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ខ្ញុំបាទក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពាក់ម៉ាស និងលាងដៃជាមួយអាកុល ឬចែល ដេីម្បីជៀសផុតពីជំងឺកូវិដ១៩ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស សាប៊ូ១ដុំធំ ម៉ាស១ប្រអប់ និងថវិកាចំនួន១៨០.០០០រៀល ក្នុងនោះអនុសាខា ១០០.០០០រៀល និងក្រុមការងារភូមិភាគ ៨០.០០០រៀល ។





