Ronaldo ចាត់ទុកថា ព័រទុយហ្គាល់ ប៉ះម៉ាសេដានរាត្រីនេះ គឺជាជំនួប.ស្លា.ប់-រស់
(ប៉កតូ)៖ ប្រធានក្រុម Cristiano Ronaldo របស់ជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ ដែលត្រូវប៉ះម៉ាសេដានរាត្រីនេះ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រៀបបីដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រស្លាប់-រស់អីចឹង។
ទាំងគ្រូបង្វឹកលោក Fernando Santos និងកូនក្រុមសុទ្ធតែបានព្រមាន និងចាត់ទុកថា នេះជាជំនួបដ៏លំបាកបំផុតមួយ ដ្បិតម៉ាសេដាន ទើបតែទម្លាក់ក្រុមជើងឯកអ៉ីតាលីកាលពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០ ដើម្បីឡើងមកប៉ះព័រទុយហ្គាល់ ដែលបានយកឈ្នះតួកគី ៣-១ នៅសប្តាហ៍មុនដូចគ្នា។

ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពក្នុងក្លិបអង់គ្លេស Manchester United បានថ្លែងក្នុងសន្និសីទមុនប្រកួតយប់នេះថា «ខ្ញុំជំរុញឲ្យអ្នកគាំទ្រមកទីនេះ ក៏ព្រោះតែខ្ញុំចង់គេចចេញពីនរកនៅឯកីឡដ្ឋាន Dragao។ កាលពីយប់មិញខ្ញុំបានចូលគេង និងសញ្ចឹងគិតថា ចង់ឲ្យកីឡដ្ឋានបិទភ្លេងជាតិ ដើម្បីឲ្យអ្នកគាំទ្ររបស់ពួកយើងច្រើនវិញម្តង ក្នុងការបង្ហាញ និងលើកទឹកចិត្ត ប្រកបដោយការសហការគ្នា ក្នុងគោលបំណងជួយលើកទឹកចិត្តទៅកាតាចុងឆ្នាំនេះ»។
លោកថា «សម្រាប់ពួកយើងផ្ទាល់ ជំនួបនេះប្រៀបដូចជាការប្រកួតស្លាប់រស់ ក្រោយពីទទួលខុសត្រូវក្នុងការរកជ័យជម្នះ»។
សូមរំលឹកផងថា ព័រទុយហ្គាល់ដែលជាអតីតជើងឯកពានអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនោះ ក៏ធ្លាប់អវត្តមានក្នុងដំណើរទៅលេង World Cup ម្តងដែរកាលឆ្នាំ១៩៩៨ ដោយសារតែធ្លាក់ក្នុងវគ្គជម្រុះ ដ្បិតជាក្រុមពុំទាន់ឈ្នះពាន ៤ឆ្នាំម្តងនេះដូចគ្នា៕


