លោក Battushig ត្រូវបានជ្រើសតាំងជាប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិកជាតិម៉ុងហ្គោលី
(អ៊ូឡានបាទ័រ)៖ លោក Batbold Battushig ដែលជាសមាជិកម្នាក់ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នោះ នៅថ្ងៃចន្ទនេះ ត្រូវបានជ្រើសតាំងជាប្រធាន នៃគណៈកម្មាធិការអូឡាំពិកជាតិម៉ុងហ្គោលី (MNOC), នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
លោក Battushig បានទទួលការគាំទ្រ៩២ភាគរយ ពីសមាជិក១៦៥នាក់ នៃ MNOC ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ នាថ្ងៃចន្ទ ដើម្បីជ្រើសតាំងប្រធានថ្មី។
បុរសវ័យ៣៥ឆ្នាំ ដែលជាសមាជិកម្នាក់ នៃ IOC ចាប់តាំងពីឆ្នាំ២០២០មកនោះ បានក្លាយជាប្រធានទី១៤ នៃ MNOC៕


