លោក Elon Musk កំពុងគិតចង់បង្កើតបណ្ដាញសង្គមថ្មីមួយ ដែលផ្ដល់សេរីភាពក្នុងការបញ្ចេញមតិ និងបើកចំហ
(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បានឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរនៅលើបណ្ដាញសង្គម Twitter ថា នៅពេលនេះលោកបាននិងកំពុង «គិតយ៉ាងម៉ឺងម៉ាត់» ក្នុងការបណ្ដាញសង្គមថ្មីមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
លោក Musk បានឆ្លើយនៅលើ Twitter ថា តើគាត់គួរពិចារណាបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ថ្មី មួយ ដែលបើកចំហ និងផ្តល់អាទិភាពដល់ការបញ្ចេញមតិដោយសេរី និងជាកន្លែងដែលមានការឃោសនាតិចតួចបំផុត។

Musk ដែលជាមនុស្សម្នាក់ ចូលចិត្តប្រើប្រាស់បណ្ដាញសង្គម Twitter បានរិះគន់យ៉ាងចាស់ដៃចំពោះវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគោលនយោបាយយឺតយ៉ាវ។ លោក បាន និយាយ ថា ក្រុមហ៊ុន (បណ្ដាញសង្គម) កំពុង បំផ្លាញ លទ្ធិប្រជាធិបតេយ្យ ដោយ មិន គោរព គោលការណ៍ បញ្ចេញ មតិ ដោយ សេរី។
ការបង្ហោះសារឆ្លើយតបនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីគាត់បានធ្វើការស្ទង់មតិនៅលើ Twitter ដោយបានសួរអ្នកប្រើប្រាស់ថា តើពួកគេជឿថា Twitter គោរពតាមគោលការណ៍នៃការបញ្ចេញមតិដោយសេរីដែលឬទេ? ជាចម្លើយគឺមានរហូតដល់ ជាង ៧០ភាគរយនៃអ្នកដែលបានចូលរួមបោះឆ្នោត បានផ្ដល់ចម្លើយថា «ទេ» ។
ប្រសិនបើ Musk សម្រេចចិត្តបន្តបង្កើតវេទិកាសង្គមថ្មី នោះគាត់នឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហើយនឹងបង្ហើតវេទិកានៃការបញ្ចេញមតិដោយសេរី ដើម្បី ព្រមទាំងសង្ឃឹមថា នឹងទាក់ទាញអ្នកប្រើប្រាស់ អ្នកពី Twitter, Facebook និង YouTube ហើយ លោកជឿជាក់ថា គ្មានក្រុមហ៊ុនណាមួយរួមទាំង Truth Social របស់ Donald Trump នឹងមកប្រកួតប្រជែងជាមួយលោកបានឡើយ៕


