វាយប្លន់ស្ត្រីម្នាក់ នៅខណ្ឌច្បារអំពៅ យកលុយ និងទូរស័ព្ទអស់ ជនរងគ្រោះបានត្រឹមតែទ្រមខ្លួន នឹងមកដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ!!!


ភ្នំពេញ ៖សេចក្ថីរាយការណ៍បានឲ្យដឹងថាៈ ស្ត្រីម្នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់បានសម្រេចយកលុយ ហេីយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយមិនមានការរំខានដល់សមត្ថកិច្ចនោះឡេីយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរាសង្កាត់ និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DD-3264 ។ចំណែកឯម៉ូតូ ក្រុមជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុម៉ាកsuzukiឡែត ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាកលេខ បាត់ដំបង1A-4678 ។

យោងតាមសម្ដី ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូចេញពីផ្ទះក្នុងគោបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ ដោយដាក់លុយក្នុងកាបូបចំនួន ១៣,០០០,០០០៛ (១លាន៣សែនរៀល) និងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាមសុង ដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ក្នុងទិសដៅពីជើងទៅត្បូង ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមបានជិះម៉ូតូមកកៀកគាត់រួចយកមួកសុវត្ថិភាពវ៉ៃមកលើគាត់។ ភ្លាមៗនោះរូបគាត់បានស្រែកឆោឡោថា ចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ ដែលគាត់ដាក់ទាក់នៅនិងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ ហើយគាត់ក៏ស្រែកខ្លាំងឡើងៗថាចោរៗថែមទៀត ហើយជនសង្ស័យក៏បាន វាយគាត់និងមួកសុវត្ថិភាពបន្ថែមទៀត ស្របពេលនោះក៏មានប្រជាពលរដ្ឋបានចេញមកព្រោងព្រាត ឃើញដូច្នោះជនសង្ស័យភ័យរត់ឡើងជិះម៉ូតូបក្ខពួករបស់គេ ព្រមទាំងយកកាបូបលុយ គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងមួកសុវត្ថិភាពចំនួន៣នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះឈរស្រឡាំងកាំងសោកស្ដាយទ្រព្យសម្បត្តិនិងទ្រោមខ្លួនព្រោះក្រុមចោរវាយ ឯកម្លាំងសមត្ថកិច្ចបានត្រឹមតែមកយកម៉ូតូជនសង្ស័យនឹងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល និរោធ តែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram