Chelsea ជាក្រុមការពារជើងឯកប៉ះ Real Madrid វគ្គ ៨ក្រុមចុងក្រោយ UCL រដូវកាលនេះ

(អឺរ៉ុប)៖ Chelsea ជាក្រុមការពារតំណែងជើងឯកពានអឺរ៉ុប UEFA Champions League ត្រូវបានចាប់ឆ្នោតប៉ះក្រុម Real Madrid ប្រជែងគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយជាបន្ត។ នេះបើតាមការបង្ហាញពីសហព័ន្ធ UEFA បានឲ្យដឹងក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ នេះក៏បានក្លាយជាជំនួបសងសឹកដ៏ធំរវាងក្រុម Real Madrid ដែលរដូវកាលមុនបានចាញ់ Chelsea ៣-១ ទាំងពីរជើងក្នុងវគ្គ ៤ក្រុមចុងក្រោយ។


សម្រាប់វគ្គនេះមានក្រុម Chelsea ប៉ះគ្នាជាមួយ Real Madrid, Liverpool ជួបក្រុម Benfica, នៅពេលដែល Manchester City ប្រឈរមុខទល់នឹង Atletico Madrid ហើយក្រុម Bayern Munich ប៉ះក្រុម Villarreal ដែលការប្រកួតវគ្គ ១/៤ ត្រូវលេង ២ជើងដោយប្រកួតទី១ គ្រោងធ្វើឡើងនៅថ្ងៃទី៥-៦ ខែមេសា ហើយជើង២ ធ្វើនៅថ្ងៃទី១២-១៣ ខែដដែល ឆ្នាំ២០២២។
បញ្ជាក់ផងថា ក្រុមតោខៀវ Chelsea ជាក្រុមជើងឯករដូវកាលមុនស្ថិតក្រោមការដឹងនាំដោយលោក Thomas Tuchel ខណៈក្រុម Real Madrid ជាម្ចាស់ជើងឯកពាននេះចំនួន ១៣សម័យកាលច្រើនជាងគេ ហើយសម្រាប់ក្រុមដែលឡើងមកដល់វគ្គនេះនឹងមិនទាន់ស្គាល់ការឈ្នះពានលីគតំបន់អឺរ៉ុប UCL មានក្រុម Manchester City, Villarreal នឹង Atletico Madrid នេះផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram