ជនសង្ស័យម្នាក់រត់គេចខ្លួនពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច !!!

ខេត្តរតនគិរី ៖ កម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីយ៉ាងសកម្មត្រូវបានឃាត់ខ្លួនមកវិញ ក្នុងនោះដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ុន រុននិងភូញ ភារុន (ហៅ ស្វិត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី មុខរបរនិងទីលំនៅមិនពិតប្រាកដ បានរត់គេចខ្លួនពេលកម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរីដឹកបញ្ជូនទៅកាន់តុលាការ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតសម្ភារៈ ម៉ូតូ វី វ៉ា ចំនួន១គ្រឿង ពណ៌ខ្មៅ លាយក្រហម។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីរងចាំសមត្ថកិច្ចខេត្តមណ្ឌលគិរី មកទទួលយកទៅអនុវត្តនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram