លួចទូរសព្ទ័បានហេីយរត់មិនរួចត្រូវប្រជាពលរដ្ធដេញតាមចាប់បានវិញវាយទ្រោមខ្លួនអង្គុយធ្វេីមុខស្អុយ
ភ្នំពេញ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពប្រេីដងឈេីថ្ពក់លួចទូរសព្ទ័ពីក្នុងបន្ទុបជួលចំនួន២គ្រឿងបានសំរេចតែរត់មិនរួចត្រូវប្រជាពលរដ្ធចាប់វាយទ្រោមខ្លួន។

ហេតុការណ៍នេះកេីតឡេីងនាវាលាម៉ោង ០៣ ០០ នាទីទៀបភ្លឺ ០៧ មិនា ២០២២ ត្រង់ចំណុចស្តុបផ្លូវ៣០មែត្រទួលពង្រ បន្ទុបជួល សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័ឈ្មោះ អូន អាយុ ២៦ឆ្នាំ មុខរប កម្មករសែងដែក ស្នាក់នៅក្បែកន្លែងកេីតហេតុខាងលេី ស្រុកកំណេីត ភូមិ ព្រៃភ្នាត ស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីប្រជាពលរដ្ធដែលចាប់បានជនសង្ស័យបានអោយដឹងថាមុនកេីតហេតុម្ចាស់ទូរសព្ទ័ខាងលេីបានដេកលង់លក់ដោយចាក់សោទ្វានិងបេីកបង្អួចលុះមួយសន្ទុះក្រោយមកដោយលឺសំលេងឆ្កែព្រុះមានការសង្ស័យបានងេីបរកមេីលទូរសព្ទ័មិនឃេីញក៏បានចេញមកក្រៅបានឃេីញឧបកណ៍ឆ្នៃឆ្កឹសយកទូរសព្ទ័ចំនួន២ដេីមទេីបជិះម៉ូតូតាមរកឃេីញជនសង្ស័យដេីនៅក្បែផ្សាទួលពង្ររួចបានឃាត់មកកន្លែងកេីតហេតុវិញវាយទ្រោមខ្លួនតែម្តង។

វត្ថុតាងដែលបានដកហូតមកវិញរួមមាន ទូរស្ទ័ម៉ាកVIVO ចំនួន២គ្រឿងដែលជនសង្ស័យបានលួច ឧបកណ៍ឆ្កឹះថ្ពក់យកទូរសព្ទ័ចំនួន២ដេីម ។ក្រោយកេីតហេតុសម្ថកិច្ចបាននាំជនសង្ស័យទៅប៉ុស្ត៍នគបាល សង្កាត់ចោមចៅទី១ ដេីម្បីចាត់ការតាមផ្លូវច្បាប់៕

