ម៉ូតូបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ=យុវជនម្នាក់បាន..ស្លា .ប់ បា.ត់.ប.ង់.ជីវិ.ត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តពេញទំហឹងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២២ត្រង់ចំណុចផ្លូវបំបែកជាបួន១០០៧កែងនឹងផ្លូវ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហូ ឆាំម៉ាន់ ភេទប្រុសអាយុម្ភៃជាង មុខរបរផ្នែកចំអិនម្ហូប រស់នៅផ្ទះលេខ៩៨ ផ្លូវនាគវ័ន្ត ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាក MG 6 ស៊េរីឆ្នាំ២០២២ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BO.8235បើកបរដោយយុវជនម្នាក់ តាមបណ្តោយផ្លូវ១០០៧ទឹសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ខណះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកខ្ចូប៊ិក ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HW.7087បើកដោយយុវជនម្នាក់តាមបណ្តោយផ្លូវ១៩៨០ទឹសដៅពីលិចមកកើតយ៉ាងលឿនបានមកបុកចំពីចំហៀងខាងស្តាំរបស់រថយន្តពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់..ស្លា..ប់..ភ្លា.ម.ៗនៅនឹងកន្លែងកើតហេតុ ។រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់ចម្ងាយពីកន្លែងកើតហេតុប្រហែលពីររយម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីប្រគល់ឲ្យជំនាញចាត់ការបន្ត។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅចរាចរណ៍ក្រុងរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram