រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារអាយុចាប់ពីអាយុ៥ឆ្នាំ ដល់អាយុ១២ឆ្នាំ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារអាយុចាប់ពី ៥ឆ្នាំ ដល់អាយុ ១២ឆ្នាំ នៅទូទាំងខេត្ត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Cpns News ទទួលបាននៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ៕



