លោក Rangnick ស្នើឲ្យ Ronaldo និងមិត្តរួមក្រុម Man United ខិតខំប្រឹងប្រែងរកគ្រាប់បាល់

(មេនឆេស្ទើ)៖ គ្រូបង្គោលបណ្តោះអាសន្នក្លិប Manchester United លោក Ralf Rangnick បានស្នើដល់កីឡាករជើងស៊ុត Cristiano Ronaldo និងមិត្តរួមក្រុមខ្សែប្រយុទ្ធរបស់លោក ខិតខំប្រឹងប្រែងក្នុងការស៊ុតបាល់បញ្ចូលទី ដើម្បីជៀសវាងលទ្ធផលខកចិត្តបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។


ក្លិប United បានធ្លាក់ចេញពីលីគ FA Cup កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងការប្រកួតប៉ះក្រុម Middlesbrough ដោយបានចាញ់ ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីលទ្ធផលស្មើគ្នា ១-១ ដោយមានការស៊ុតចំគោលដៅ ៣០គ្រាប់ តែមិនបានសម្រេចនៅក្នុងការប្រកួត មុនពេលការស៊ុតចំគោលដៅ ២២គ្រាប់បន្ថែមទៀតនៅក្នុងការប្រកួតប៉ះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផលស្មើគ្នា ១-១ ទៀតកាលពីថ្ងៃអង្គារ។


Ronaldo បានខកខានរកគ្រាប់បាល់ក្នុងការស៊ុតបាល់ ១១ម៉ែត្រ និងបានស៊ុតចំគោលដៅចំនួន ១០គ្រាប់ ជាចំនួនសរុបនៅក្នុងការប្រកួតប៉ះក្រុម Middlesbrough ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេ មុនពេលខកខានរកគ្រាប់បាល់ក្នុងការតែតបាល់នៅចុងម៉ោងនៃការប្រកួតប៉ះក្រុម Burnley។


«វាមិនត្រឹមតែសម្រាប់ Cristiano Ronaldo នោះទេ គាត់គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ។ វាច្បាស់លាស់ណាស់ ប៉ុន្តែវាមិនត្រឹមតែជាបញ្ហាជាមួយ Cristiano នោះទេ វាគឺជាបញ្ហាជាមួយនឹងកីឡាករផ្សេងទៀត ជាពិសេសកីឡាករផ្នែកប្រយុទ្ធ។ យើងរកគ្រាប់បាល់មិនបានគ្រប់គ្រាន់ទេ ប្រសិនបើអ្នកចាំក្នុងចិត្តថាតើឱកាសប៉ុន្មាន ដែលយើងបានបង្កើតឡើង ហើយនេះក៏ជាអ្វីដែលយើងចាំបាច់ធ្វើឲ្យប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខផងដែរ»។
លទ្ធផលស្មើក្នុងការប្រកួតប៉ះក្រុម Burnley មានន័យថា ក្លិប United បានធ្លាក់ចេញពីក្រុមកំពូលទាំង៤ ក្នុងតារាងលីគ Premier League។ យ៉ាងណាក៏ដោយ គ្រូបង្គោលសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅតែអះអាងថា ក្លិបបាននឹងកំពុងកែលម្អជាលំដាប់ឡើងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram