អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាល ពង្រឹងជំនាញ បដិសណ្ឋារកិច្ច សម្រាប់ ភ្នាក់ងារ ទេស ចរណ៍

(សៀមរាប)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ អប្សរា បាន បើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការពង្រឹងបដិសណ្ឋារកិច្ច ដល់មន្ត្រី និងបុគ្គលិក ដែលកំពុងបម្រើការ ជា ភ្នាក់ងារ ទេសចរណ៍ចំនួន១០០នាក់ ក្រោមអធិបតីភាពលោក ឡុង កុ សល អគ្គនាយករង និងជាអ្នកនាំពាក្យ នា ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២២។


វគ្គបណ្តុះបណ្តាល ជំនាញ បដិសណ្ឋារកិច្ច ភ្ញៀវ ទេសចរ ដែលធ្វើឡើងនៅ សាល សន្និសីទអង្គរ នេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវ ដល់ភ្នាក់ងារ ទេសចរណ៍ របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ក្នុងដំណើរការ គ្រប់ គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បី រួម ចំណែកការលើកតម្លៃ សម្បត្តិ បេតិកភណ្ឌរបស់ ពិភពលោក។


ការបណ្តុះបណ្តាល បាន ផ្តោតទៅលើខ្លឹមសារ៤ចំណុចរួមមាន៖ ១.របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ២.បទប្បញ្ញត្តិនៃការទស្សនាប្រាសាទ និងរម ណី យដ្ឋានអង្គរ ៣.ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ និងទី៤. បំប៉នជំនាញ ភា សាអង់គ្លេស សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។


លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ក្នុងឱកាសនោះ ថា វគ្គ បណ្តុះ បណ្តាលជំនាញ បដិសណ្ឋារកិច្ច គឺពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារ ទេស ចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយ ត្រូវគិតគូរទាំងគុណ ភាព នៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរណ៍ដែល មកលើប្រាសាទ បុរា ណ ។ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ ដែល មក ទស្ស នាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិច បំផុតដល់ តំ បន់ រមណីយ ដ្ឋាន អង្គរ»។
លោក ឡុង កុសល បានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្ត ទុកដាក់ ចំពោះ ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិក ដើម្បីអភិវឌ្ឍន៍ សមត្ថ ភាព និង ចំណេះដឹង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram