ខ្សែការពារ Cancelo បន្តរួមរស់ជាមួយ Manchester City រយៈពេល ៥ឆ្នាំទៀត

(មេនឆេស្ទើ)៖ Joao Cancelo បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីលេងឲ្យក្លិបមេឃខៀវ Manchester City រយៈពេល ២ឆ្នាំទៅមុខទៀត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅឆ្នាំ២០២៥ ខាងមុខនៅទឹកដី Etihad។
ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ខាងលើនេះ បានចូលលេង ៣០ប្រកួតគ្រប់កម្មវិធីរបស់ City រដូវកាលនេះ ជាមួយនឹងការរកបាន ៣គ្រាប់ផងដែរ និងបញ្ជូនបាន ៨គ្រាប់ទៀតផង។


គិតមកទល់នឹងពេលនេះ Cancelo បានចូលលេងសរុប ១០៦ប្រកួតហើយ ក្នុងចំណោមជួយក្លិបឈ្នះជើងឯកពានបាន ៣ផងដែររួមមាន Premier League ម្តង និង EFL Cup ២ដង ក្រោយចាកចេញពី Juventus កាលឆ្នាំ២០១៩ មក។
លោក Txiki Begiristain នាយកកីឡានៃក្លិប City បានលើកសរសើរពីគុណសម្បតិ្តរបស់ខ្សែការពារវ័យ ២៧ឆ្នាំ Cancelo ថា «Joao ជាខ្សែការពារដ៏ល្អមួយរូប និងប្រកបដោយអាជីពផងដែរ។ រូបគេបានដាក់ចិត្ត និងកាយទៅលើបាល់ទាត់ជាខ្លាំង និងអភិវឌ្ឍខ្លួនបន្តិចៗរហូតទទួលបានជោគជ័យ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram