ឯកឧត្តម ប៉ុល រតនា ឧបត្ថម្ភជួយការព្យាបាលដល់ក្មេងស្រីម្នាក់រលាកភ្លើងឆេះជើងរបួសធ្ងន់ធ្ងរដោយគ្រួសារក្មេងស្រីគ្មានថវិកាព្យាបាលទេបានត្រឹមសម្រក់ទឹកភ្នែក……

ក្មេងស្រី ហាក់​ ថារី​ អាយុ១០ឆ្នាំ​ ជាសិស្សនៅសាលាបឋមសិក្សាបាប្រីយ៍​ ឃុំព្រែកចង្រ្កាន​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង ដែលបានទទួលរងគ្រោះថ្នាក់ ភ្លើងឆេះជើងរងរបួសធ្ងន់ ហើយគ្មានថវិកាសំរាប់ព្យាបាល ដោយឃើញភាពលំបាករបស់ ក្មេងស្រី ហាក់ ថារី ដូច្នេះ​ហើយ ឯកឧត្តម ប៉ុល រតនា បានឧបត្ថម្ភសំរាប់ការព្យាបាលរបួសជើងរបស់ក្មេងស្រី ហាក់ ថារី ដែលត្រូវបានភ្លើងឆេះ។ ឯកឧត្តម ប៉ុល រតនា តែងតែឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម ទៅជនរងគ្រោះដែលមានជីវភាពខ្វះខាត មិនថារងគ្រោះដោយហានីភ័យ រឺ ដោយសារជំងឺជាដើម​។ ឯកឧត្តម​ ប៉ុល រតនា ឧបត្ថម្ភជួយការព្យាបាលដល់ក្មេងស្រី ហាក់​ ថារី ឯកឧត្តមសង្ឃឹមថា ក្មួយស្រីឆាប់ជាសះស្បើយ ឆាប់បានចូលបន្តសិក្សាវិញ។

តាមរយះការផ្សាយរបស់សារព័ត៍មានCPNSសង្ឃឹមថា នឹងអាចមានសប្បុរសជនដែលមានទឹកចិត្តសប្បុរសដូចជាឯកឧត្តម ប៉ុល រតនា ជួយក្មេងស្រី ហាក់ ថារី បន្តបន្ទាប់ទៀត។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram