បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.២នាក់ ស្លា.ប់.ជាង ៣១.២ម៉ឺននាក់


(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,២២៦,៣៨៧នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នក.ស្លា.ប់.ដោយជំងឺនេះសរុបចំនួន ៣១២,៣៧៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៨៩,៣០៥នាក់ (ស្លាប់ ១៤៤,២២៧នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ៣,៤៤២,០៥៦នាក់ (ស្លាប់ ៥៣,៥១៩នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៣៦,១៥៩នាក់ (ស្លាប់ ៣១,៩០២នាក់)
  • ថៃ ឆ្លងចំនួន ២,៣៨៤,៦៣៩នាក់ (ស្លាប់ ២២,០៤៨នាក់)
  • វៀតណាម ឆ្លងចំនួន ២,១៥៥,៧៨៤នាក់ (ស្លាប់ ៣៦,៨៨៤នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,១៦៣នាក់ (ស្លាប់ ១៩,៣១០នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៣១៦,៧៧៤នាក់ (ស្លាប់ ៨៤៨នាក់)
  • ទ្បាវ ឆ្លងចំនួន ១៣០,២៩៣នាក់ (ស្លាប់ ៥២៧នាក់)
  • កម្ពុជា ឆ្លងចំនួន ១២១,០៦៦នាក់ (ស្លាប់ ៣,០១៥នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram