មានយុវជនមួយក្រុមមានខ្លះពាក់អាវមានខ្លះដោះអាវ នាំគ្នាជិះម៉ូតូនិងកង់បី ប្រដេញម៉ូតូកង់បីមួយគ្រឿងទៀតដោយចោទថាចោរលួចកង់បីគេ បណ្ដាលឱ្យជនរងគ្រោះភ័យស្លន់ស្លោល ចាប់ហ្វ្រាំងឡាប់ផ្ងាជើង និងរងរបួសយ៉ាងដំណំ

ភ្នំពេញ: មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានយុវជនមួយក្រុមមានអ្នកខ្លះពាក់អាវមានអ្នកខ្លះដោះអាវ មានទាំងម៉ូតូមានទាំងកង់បីនាំគ្មាជិះប្រដេញ ដេញចាប់កង់បីមួយគ្រឿងទៀតដែលបើកបរដោយបុរសម្នាក់ដោយចោទថាចោរ លួចម៉ូតូកង់បីគេ លុះដល់ពេលដេញចាប់បានហើយបែរជាអ្នកជិះដេញមួយក្រុមនោះនាំគ្នាគេចខ្លួនបាត់អស់ សល់តែជនរងគ្រោះរបួសយ៉ាងដំណំ និងម៉ូតូកង់បីរងការខូចខាត កាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមករាឆ្នាំ ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមការរៀបពីយុវជនម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ជាអ្នកដេញ បានប្រាប់ឲ្យដឹងថាមុនកើតហេតុខ្លួននិងបក្សពួកជាច្រើននាក់បានជិះម៉ូតូជាច្រើនគ្រឿងរួមនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បាននាំគ្នាដេញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សដែលពាក់ស្លាកលេខភ្នំពេញ1HM-0647តាំងពីចំណុចការ៉ាសសាំងតូតាល់ ផ្លូវសេះស ដោយចោទទៅលើបុរសនោះថាចោរលួចម៉ូតូកង់បីគេហើយក៏នាំគ្នាដេញប្រផាប់ចាប់ប្រភីងមានអ្នកខ្លះពាក់អាវមានអ្នកខ្លះដោះអាវ ផ្អើលអស់ប្រជាពលរដ្ឋនិងអ្នករួមដំណើរ នាំគ្នាជិះដេញតាមក្រោយរហូតដល់ចំណុចមុខព្រលានយន្តហោះពោចិនតុង ធ្វើឲ្យអ្នកបើកបរម៉ូតូកង់បីជាជនរងគ្រោះ ភ័យស្លន់ស្លោលចាប់ហ្វ្រាំង ក្រឡាប់ផ្ងារជើងម្ខាងនិងរងរបួសយ៉ាងដំណំ។បន្ទាប់មកក៍មានការភ្ញាក់ផ្អើលដល់បងប្អូនព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់កន្លែងកើតហេតុនាំគ្នាឡាយផ្សាយផ្ទាល់និងផ្តិតយករូបភាពហើយក៏បានធ្វើការសួរនាំទៅលើ ករណីនេះផងដែរដោយខាងយុវជនមូយក្រុមដែលដេញម៉ូតូកង់បីនោះ នាំគ្នាគេចខ្លួនបាត់អស់ ដោយបន្សល់ទុក្ខជនរងគ្រោះនិងម៉ូតូកង់បី និងមានកាំបិតត័ុងតោមួយដើម ដុំថ្មមួយដុំ នៅនឹងកន្លែងកើតហេតុ ដោយមិនថាជារបស់ក្រុមអ្នកដេញ រីជារបស់ជនរងគ្រោះចំណែកជនរងគ្រោះបានឆ្លើយប្រាប់ថាខ្លួនមិនមែនជាចោរ
នោះទេ ដោយក្រុមនោះដេញរូបគាត់សង្ស័យដេញវាយប្លន់ ទើបរូបគាត់ភ័យពេលក៍បើករត់បែបនេះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកម៉ូតូកង់បីឡើងវិញរួចម្ចាស់ម៉ូតូកង់ឡើងបើកម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram