សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបន្តឃុបឃិតជាមួយមេខ្យល់ នាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ!!!


បន្ទាយមានជ័យ៖ គួរឲ្យអស់សំណើច! ខណះប្រទេសជាតិ ក៏ដូចពិភពលោក កំពង់ប្រឈមនឹងទប់ស្កាត់ការរាត្បាតរបស់វីរុសខូវីត-19 នៅតែមានពលករទាំងក្រុមថ្មី-ចាស់ បន្តចាញ់បោកមេខ្យល់ បន្ទាប់ពីពលករក្រុមចាស់ៗធ្លាប់បានចាញ់បោកមេខ្យល់រួចមក ខណះដែលថ្នាក់ដឹកនាំ នឹងមន្ត្រីអាជ្ញាធរដែនដី ហាក់អសមត្ថភាពក្នុងការទប់ស្កាត់ឬនៅតែបណ្ដែតបណ្ដោយបែរជាសរសេរអង្វរលន់តួលោកមេខ្យល់ថា សូមមានចិត្តមនុស្សធម៌កុំបោកប្រាស់កុំធ្វើបាបពលរដ្ឋ ជាអ្នកស្រុកស្រែចម្ការដែលល្ងង់ខ្លៅក្រីក្រអី។


មន្ត្រី សាលា ស្រុក ថ្មពួកម្នាក់ នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ បាន សរសេរ សារ ថា៖ ” សូម អង្វរ ដល់អស់លោកមេខ្យល់ទាំងឡាយ កុំដើរបោកបញ្ឆោតបងប្អូនខ្មែរយើងយកទៅថៃអី ព្រោះថៃឝេតឹងខ្លាំងណាស់ ថៃគេនៅបិទប្រទេសព្រោះកូវីដ១៩នៅឡើយ ណាមួយខុសច្បាប់ទៀត ” ។
មន្ត្រីខាងលើបានបន្តថា៖”នាំគ្នាយកលុយពីពួកគាត់ក្នុងម្នាក់ៗពី២.៥០០បាតទៅ៣.០០០បាតទៀត ពួកគាត់កំពុងក្រផងហើយយកទៅចោលឱ្យទាហ៊ានថៃចាប់បញ្ជូនមកវិញទៀត លោកមេខ្យល់ឯងមិនមានបេះដូងទេថា ពលករខ្មែរយើងជាឈាមជ័រអ្នកក្រវេទនា អ្នកស្រែចម្ការហើយត្រូវធ្វើការស៊ីឈ្នួលគេ” ។


ចំណែកមន្ត្រីសមត្ថកិច្ចនគរបាលវិញ បានឱ្យដឹងដោយព្រមានមេខ្យល់ថា៖ថ្ងៃនេះលោកមេខ្យល់ឯងនៅមានរាសីគេចខ្លួនបាន តែអ្នកឯងចូរចាំថាជង់មិនដែលភ្លេចកុកទេ ហេតុនេះសូមលោកមេខ្យល់ឯងឱ្យមានចិត្តអាណិតអាសូរដល់ជនជាតិយើង ដែលមានឈាមជ័រជាពលករខ្មែរផង”។សារដូចខាងលើ ខណៈមានពលករក្រុមថ្មី១ក្រុមត្រូវមេខ្យល់បោកយកលុយអស់ ហើយនាំទៅបំបរបង់ចោលនៅក្បែរព្រំដែនកម្ពុជា -ថៃ ក្នុងភូមិសាស្ត្រស្រុកថ្មពួកកាលពីថ្ងៃទី១៤ខែឧសភាកន្លងមក។


សូមជំរាបថា បងប្អូនពលករខ្មែរដែលមានលំនៅស្រុកស្ទោង ខេត្តកំពងធំចំនួន៦នាក់ ត្រូវបានមេខ្យល់បោកយកលុយ រួចមកចោលនៅព្រុំដែនកម្ពុជាថៃ ត្រូវមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមូលនិងបញ្ជូនឱ្យវិលត្រឡប់ទៅភូមិកំណើតវិញ មន្ត្រីក៏បានពិនិត្យទីតាំងនិងមធ្យោបាយដើម្បីដឹកបញ្ជូនពលករបន្តទៀត។


សូមរំលឹកថាកាលពីសប្តាហ៍មុន ក្នុងខែឧសភានេះ មានពលករខ្មែរ៦៧នាក់ត្រូវមេខ្យល់តែម្នាក់ឬ២នាក់ បោកប្រាសយកទៅបោះចោលនៅព្រំដែនកម្ពុជា-ថៃ នៅស្រុកម៉ាឡៃ បានទាហានឈុតខ្មៅថៃជួយផ្តល់បាយទឹក និងដឹកហើយបញ្ជូនមកកម្ពុជាវិញ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram