ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលួចលុយម្ដាយជាង 5 លានរៀល…
ខេត្តកណ្តាល៖ កាលពីថ្ងៃទី ១៨ ឧសភា ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលួចលុយម្ដាយជាង 5 លានរៀល ។ សមត្ថកិច្ចបញ្ជាក់ ថា ការឃាត់ខ្លួនកូនទំនើងនេះយោងតាមពាក្យបណ្ដឹងរបស់ម្ដាយចង់កើតជាមនុស្សដោយសារជនល្មើសលួចលុយយកទៅទិញថ្នាំញៀន។
ជនរងគ្រោះ ឈ្មោះ ម៊ើ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅៗភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ ។
ចំណែកជនសង្ស័យ ឃាត់ខ្លួន ឈ្មោះ ហ៊ាង ឈាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅៗភូមិ ឃុំកើតហេតុខាងលើ មុខរបរ កសិករ ។
ជនរងគ្រោះនិងជនសង្ស័យ ហ៊ាង ឈាង គឺជាម្ដាយនិងកូនបង្កើតនឹងគ្នាហើយឈ្មោះ ហ៊ាង ឈាង កន្លងមកតែងតែសេពជក់គ្រឿងញៀន ស្ទើរតែរៀងរាល់ថ្ងៃ ។
រាល់ពេលដែលជនសង្ស័យមកសុំលុយពីម្ដាយឪពុកមិនបាន វាតែងតែរករឿងឈ្លោះ ជេរប្រមាថ គំរាមសម្លាប់ និងបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះអស់ជាច្រើន។ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង ០០នាទី ជនសង្ស័យ ហ៊ាង ឈាង ក៏បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនធំនិងបានលួចយកលុយរបស់ម្ដាយដែលទុកក្នុងទូអស់ចំនួន ៥,៣០០,០០០៛(ប្រាំលានបីសែនររៀល) រួចគេចខ្លួនបាត់។
ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសំពៅពូន។ ក្រោយការសួរនាំរួច ឈ្មោះ ហ៊ាង ឈាង បានសារភាពថា រូបខ្លួនពិតជាបានសេពគ្រឿងញៀនខុសច្បាប់និងធ្លាប់បានវាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ និងបានលួចប្រាក់របស់ម្ដាយ ប្រាកដមែន ៕





