រដ្ឋមន្រ្តីក្រសួងព័ត៍មាន៖អ្នកសារព័ត៍មាន មិនត្រូវយកមេក្រូទៅតាសម្ភាសសមត្ថកិច្ច ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ!!!

រាជធានីភ្នំពេញ៖ អ្នកសារព័ត៍មាន មិនត្រូវយកមេក្រូទៅតាមសម្ភាសសមត្ថកិច្ច ក្នុងពេលដែលរឿងនោះស្ថិតក្នុងកាមដាននៅឡើយ ដែលៀចំណុចមួយខុសទាំងស្រុងពីក្រមសិលធ៌ម វិជ្ជជីវៈ អ្នកសារព័ត៍មានមិនគួរធ្វើនោះទេ។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្ដាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៍មាន កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានជម្រុញឲ្យអគ្គនាយកដ្ឋានព័ត៍មាន នឹងសោតទស្សន៍ ត្រូវធ្វើការរម្លឹកដល់អ្នកសារព័ត៍មានមួយចំនួន ពិសេសតាមអនឡាញ ដែលតែងតែទៅសម្ភាសសមត្ថកិច្ច នៅពេលគេកំពង់តែរវល់បំពេញការងារអ្វីមួយ ដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៍មានទាំងនោះ បានយកក្បាលមេក្រូទៅតាមសម្ភាសក្នុងពេលដែលរឿងនោះ ស្ថិតនៅក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសិកធ៌ម វិជ្ជាជីវៈ អ្នកសារព័ត៍មាន មិនគួរធ្វើនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖កិច្ចការងាររបស់សមត្ថកិច្ច នឹងមន្រ្តី គឺត្រូវធ្វើការងារនោះឲ្យបានចប់រួចរាល់ជាមុនសិន ទើបឲ្យអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយសារអ្វី?ហើយអ្នកសារព័ត៍មានក៏ត្រូវតែយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធសួរគ្រប់ពេលនោះទេ នៅក្នុងខណះដែលគេកំពង់បំពេញការងារក្នុងជំនាញ មិនទាន់ចប់នៅឡើយនោះដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram