អាល្លឺម៉ង់សម្រេចបិទ ស្ថានីយថាមពលនុយក្លេអ៊ែរចំនួន៣ ក្នុងចំណោមស្ថានីយ៦ចុងក្រោយ ដែលកំពុងដំណើរការ

(ប៊ែរឡាំង)៖ អាល្លឺម៉ង់នឹងបិទដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៣ ក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៦ ចុងក្រោយរបស់ខ្លួន នៅថ្ងៃសុក្រនេះ ដែលជាជំហានមួយទៀតឆ្ពោះទៅរក ការបញ្ចប់ទាំងស្រុងនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ខណៈដែលប្រទេសអឺរ៉ុបមួយនេះ កំពុងងាកទៅរកប្រភពថាមពលដែលអាចកកើតឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន NBC News នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។


រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តពន្លឿនការបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បន្ទាប់ពីហេតុការណ៍គ្រោះមហន្តរាយ នៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៉ីម៉ា (Fukushima) របស់ប្រទេសជប៉ុន ដែលបានរងការបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ខណៈវាត្រុវបានចាត់ទុកជា គ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅលើពិភពលោក គិតចាប់តាំងពីព្រឹត្តិការណ៍គ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល (Chernobyl) របស់អតីតសហភាពសូវៀតកាលពី ២៥ឆ្នាំមុន។


គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ប្រូកដហ្វ (Brokdorf), ហ្ក្រនដេ (Grohnde) និង ហ្គុនដ្រេមមីងហ្កិន ស៉ី (Gundremmingen C) នឹងត្រូវបិទដំណើរការនៅថ្ងៃសុក្រនេះ បន្ទាប់ពីបើកដំណើរការអស់រយៈពេលជាង ០៣ទសវត្សរ៍ ខណៈរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ០៣ដែលនៅសល់ចុងក្រោយ គឺរោងចក្រថាមពលនុយក្លេអ៊ែរ អ៉ីសាធូ (Isar 2), អឹមស្លាន់ (Emsland) និង និចកាវែសថែមធូ (Neckarwestheim II) នឹងត្រូវបិទដំណើរការនៅចុងឆ្នាំ២០២២៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram