គំនុំគុំគួនបានធ្វើអោយយុវជនពីរនាក់រងរបួសជាទម្ងង់និងបុរសម្នាក់មានជាប់ដីការត្រូវសម្ថកិច្ចចាប់វាយខ្នោះ….
ខេត្តកណ្តាល៖ កើតហេតុថ្ងៃទី១៦.០៥.២០២០ វេលាម៉ោង១៨:៣០ នាទី ចំណុចចុងព្រែក ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះ០១នាក់(មានដីកាចាប់ខ្លួន)ឈ្មោះវី វីរ: ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
-រងរបួសចំពីលើក្បាលផ្នែកខាងស្ដាំ០១កន្លែង ដេរ ០៨ថ្នេរ ។ជនសង្ស័យ០១នាក់(គេចខ្លួន)
ឈ្មោះ ជីង បញ្ញា (ហៅង៉ោ) ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
រឿងនៃហេតុ
កន្លងមកជនរងគ្រោះ បានចេញពី មូលដ្ឋានទៅយាមរណ្ដៅដីបូមទឹកយកត្រី ឱ្យបងប្អូន នៅក្រោយភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុវេលាម៉ោង១៨.០០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុងពណ៌ក្រហម ចេញពីផ្ទះរបស់ខ្លួននៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ទៅចំណុចកើតហេតុខាងលើ ក្នុងគោលបំណងទៅរកឈ្មោះរ៉ា ពេលទៅដល់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈរនិយាយគ្នាជាមួយឈ្មោះសុខា ពេលនោះជនរងគ្រោះបានឈប់ម៉ូតូពីរចម្ងាយ ពីជនសង្ស័យប្រហែល ៤ម៉ែត្រ ហើយជនរងគ្រោះបានហៅ ឈ្មោះសុខា សួររកឈ្មោះរ៉ា ក្នុងពេលនោះជនសង្ស័យបានកាន់ដំបងឈើមូលប្រវែងប្រហែល១ម៉ែត្រទំហំប៉ុនកដៃក្មេង មកវាយក្បាលជនរងគ្រោះជាច្រើនដំបងបណ្ដាលឲ្យបែកហូរឈាមដួលទៅលើដី ។ អ្នកជិតខាង ឃើញដូច្នេះបានមកជួយឃាត់ ហើយជនរងគ្រោះ ក៏បានរត់មកពឹងឈ្មោះរស់ រ៉េត (ឱ្យឌុបជូន
មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដោយជនរងគ្រោះជាមុខសញ្ញាមានដីកាចាប់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍ បានបញ្ជូនជនរងគ្រោះមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ករណីនេះ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការ តាមនីតិវិធី។



