ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល
រាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌ

ពោធិ៍សែនជ័យ ។ ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន ។ ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកំទេចចោលបំផ្លាញភស្តុតាង ៕







