ឆ្លងចរន្តអគ្គិសនីឆាបឆេះក្រុមហ៊ុន ហាវ៉ាស់រីវើអឃីតមួយកន្លែង យ៉ាងសន្ធោសន្ធៅ និងខូចខាតសម្ភារ:ទាំងស្រុង នៅខណ្ឌទួលគោក
ភ្នំពេញ: គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះក្រុមហ៊ុន ហាវ៉ាស់ រីវេីអឃីត និងសម្ភារៈអស់ទាំងស្រុង នាវេលាម៉ោង ១៨និង៤៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យបានកើត

ឡើង ស្ថិតនៅចំណុចផ្ទះលេខ២៥អា ផ្លូវ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ឃ្លាំងចំនួន មួយ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឌុច លីដេ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ប្រធានផ្នែកផ្សព្វផ្សាយ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ , ឃ្លាំងស្តុកទុកសម្ភារៈបម្រេីការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ១ឃ្លាំង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡេីយ។ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើរនឹង ១០០ម៉ែត្រគូប , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២០និង០០នាទីនាថ្ងៃដដែរ៕









