សាហាវណាស់!!បើករថយន្តលឿនដូចហោះបុករះម៉ូតូកង់បីនិងរថយន្ត និងផ្ទះលក់ទូរស័ព្ទដៃ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ឯម្ចាស់រថយន្តមានអ្នកមកដោះចេញទៅបាត់ ហើយមានអ្នកផ្សេងទៀតមកដោះស្លាកលេខយកទៅដែរ
ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងលឿនដូចហោះជ្រុលទៅបុករះម៉ូតូកង់បីមួយគ្រឿងចតស្ងៀមនិងរថយន្តមួយគ្រឿងទៀត រួមនឹងផ្ទះលក់ទូរស័ព្ទដៃ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរកង់បីរងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង ៣០

នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២១នៅតាមបណ្តោយផ្លូវ ២០០៤ ជាប់របងបន្ទាយ 99 ស្ដិតតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-3204ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមនិងផ្ទះលក់ទូរសព្ទដៃបណ្ដាលឱ្យម្ចាស់កង់បីកំពុងតែដេកលក់ស្រួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូកង់បីនិងរថយន្ត រួមទាំងផ្ទះលក់ទូរសព្ទដៃរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះម្ចាស់រថយន្តបង្កមានអ្នករំដោះចេញពីកន្លែងកើតហេតុភ្លាមៗ និងមានអ្នកផ្សេងទៀតមកដោះស្លាកលេខយកទៅតាមក្រោយ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕







