ក្មេងប្រុសអាយុជាង ១០ឆ្នាំម្នាក់ មានជំងឺបាក់ទឹកចិត្តបានបាញ់សម្លាប់ខ្លួនឯង នៅក្រុងសៀមរាប…

សៀមរាប÷ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បាន.បាញ់.ស.ម្លា.ប់ ខ្លួ.ន.ឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេល

ម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាត បា ញ់ ស ម្លា ប់ ខ្លួន ឯង ជន់រងគ្រោះបានបា ញ់ ១ គ្រាប់ចំសៀតផ្កាខាងឆ្វេង បណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ ស្លា ប់ ភ្លាមៗតែម្តង។ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ចំណែកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុក មុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នឹងការបំភ្លឺរបស់ឪពុកម្តាយ ជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត
ទោះបីយ៉ាងណា ករណីអត្តឃាតកម្មនេះសមត្ថកិច្ច កំពុងពិនិត្យ និងធ្វើកោសល្យវិច័យនៅឡើយ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram