ករណីបុករត់ទៀតហើយ!! គ្រោះថ្នាក់ចរាចរណ៍….
កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ម៉ោង៩យប់ នារីម្នាក់មានឈ្មោះ ពិន ស្រីពេជ្រ បំរើការងារនៅផ្សារទំនើបអុីអន បានជិះម៉ូតូម៉ាកនិច ពីភ្នំពេញទៅខេត្តកំពត ស្រាប់តែដល់ចំណុចយាយម៉ៅក៏បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរថយន្តធន់ធំមួយគ្រឿងមានស្លាក់លេខ PP 1982 បើកបរដោយជនបង្ករមានឈ្មោះ ទ្បេង ហែម មានស្រុកកំណើតនៅ ភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
បច្ចុប្បន្នជនបង្កកំពុងរត់គេចខ្លួន ហើយសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
សាច់ញាតិនិងក្រុមគ្រួសារនៃសពបានអង្វរស្នើរសុំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសស្នើរសុំដល់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មេត្តាចាត់កម្លាំងចុះស្រាវជ្រាវចាប់ជនបង្ករយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់ផង ដើម្បីឲ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌។






