បុកគ្នាសាហាវមែន!!រថយន្តកូរ៉េបុករថយន្តធុនត្រាសបណ្តាលឲ្យមនុស្សផ្លោងហោះចេញពីរថយន្តធ្លាក់បោកនិងថ្នល់របូសសន្លប់មួយសន្ធុះធំ

ភ្នំពេញ: រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣ នាក់ទៀតបំពានភ្លើងស្តុបក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយរថយន្តធុនត្រា ពីចំហៀងទំហឹងបណ្ដាលឲ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរហោះផ្លោងចេញពីរថយន្តដួលរណូករណែលពេញផ្លូវ សន្លប់មួយសន្ធុះធំទើបដឹងខ្លួនវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ ណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខ2AI-0960បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣ នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទៅដៅពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនលឿននិងមិនបំពានភ្លើងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-7923បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខខាងស្ដាំរថយន្តធុនត្រាពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងវិលមួយជុំនិងបុរសពីរនាក់ជិះនៅក្នុងរថយន្តកូរ៉េ ហោះផ្លោងចេញពីរថយន្តធ្លាក់បោកនិងថ្នល់ររងរបួសសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram