ទៅរកសេវាផ្លូវភេ.ទម្តុំវត្តភ្នំ ដេកមួយភាំងបាត់ទូរស័ព្ទ លុះតាមទាន់បាត់ម៉ូតូ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅរកសេវាផ្លូវភេ.ទនៅម្តុំវត្តភ្នំ ក្រោយពីជួបនារីម្នាក់ដែលត្រូវចិត្តហើយ ក៏បន្តនាំនាងទៅរួមមេត្រីនៅផ្ទះសំណាក់នៅម្តុំក្រោយពេទ្យកាល់ម៉ែត្រ ម្តុំវិហារអ៊ិស្លាម បន្ទាប់ពីរួមមេត្រីរួចរាល់ បុរសរូបនោះក៏សម្រាកបន្តិច លុះភ្ញាក់ពីដំណេកវិញ ស្រាប់តែបាត់ទាំងលុយ និងទូរស័ព្ទដៃមួយគ្រឿង នៅពេលបុរសរូបនោះដើររកទូរស័ព្ទបានមកវិញ ក៏បាត់ម៉ូតូមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចម្តុំហាងម្ជូរមួយកន្លែងម្តុំវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីបុរសខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅរកសេវាផ្លូវភេ.ទនៅម្តុំវត្តភ្នំ ក៏ជួបនារីម្នាក់ លុះពេញចិត្ត គាត់ក៏បានចរចានាំនាងទៅផ្ទះសំណាក់នៅម្តុំក្រោយពេទ្យកាល់ម៉ែត្រ ម្តុំវិហារអ៊ិស្លាម ដើម្បីរួមមេត្រី លុះរួចរាល់ហើយ គាត់ក៏បានសម្រាកលង់លក់ នៅពេលដឹងខ្លួនវិញ ស្រាប់តែបាត់ទូរស័ព្ទ និងកាបូបលុយ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីដឹងថា ចាញ់បោកគេ បាត់ទាំងលុយ និងទូរស័ព្ទ គាត់បានទាញម៉ូតូមួយគ្រឿងម៉ាក TODAY ជិះដើររកនារីសង្ស័យខាងលើ ។ លុះមកដល់ចំណុចក្បែរហាងលក់ម្ជូរមួយកន្លែងនៅម្តុំវត្តភ្នំ ក៏ប្រទះឃើញនាងអង្គុយលើកង់បីឥណ្ឌា ពេលនោះគាត់ក៏លោតទៅចាប់ឆែកឃើញទូរស័ព្ទ ក៏មានការវា.យប្រតាយប្រតប់គ្នា ដោយនារីជនសង្ស័យបានលោតទៅវា.យគាត់តដៃគ្នា ហើយត្រូវគ្នីគ្នារបស់នារីរូបនោះព្រួតគ្នាដេញវា.យគាត់ ព្រមទាំងដកកាំបិ.តបម្រុងដេញកា.ប់ ធ្វើឱ្យគាត់ភ័.យ ក៏រត់ចូលហាងលក់បាយមួយកន្លែង។ ឆ្លៀតឱកាសនោះ នារីជាជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ រួចជិះរត់គេចខ្លួនជាមួយគ្នីគ្នាបាត់ទៅ។ ដោយឡែក ទូរស័ព្ទដណ្តើមពីនារីជាជនសង្ស័យនោះបានមកវិញហើយ តែបាត់ម៉ូតូវិញ ។
ក្រោយពេលកើតហេតុ មិនមានវត្តមានសមត្ថកិច្ចមកដល់កន្លែងកើតហេតុទេ ទើបបុរសរូបនោះបានទៅដាក់ពាក្យបណ្តឹងដោយខ្លួនឯងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូឱ្យខ្លួនវិញ៕







