លោកស្រីអ៊ួងសាន់ស៊ូជី ទើបត្រូវកាត់ទោសដាក់ពន្ធនាគារ៤ឆ្នាំ
ប្រទេសមីយ៉ាន់ម៉ា ៖ តុលាការមីយ៉ាន់ម៉ាមួយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានកាត់ទោសអតីតប្រមុខរដ្ឋាភិបាលស៊ីវិល លោកស្រីអ៊ួងសាន់ស៊ូជី ដាក់ពន្ធនាគារ៤ឆ្នាំ ពីបទញុះញ៉ុងឲ្យមានចលាចលសាធារណៈ និងរំលោ.ភបំពានច្បាប់សុខាភិបាលទាក់ទិននឹងកូវីដ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរបបយោធាលោក ZAW MIN TUN។
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនោះ ត្រូវបានកងទ័ពផ្ដួលរំលំកាលពីខែកុម្ភៈនោះ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ២ឆ្នាំ យោងតាមមាត្រាច្បាប់៥០៥(B) និងដាក់ពន្ធនាគារ២ឆ្នាំ យោងតាមច្បាប់ស្ដីពីគ្រោះមហន្តរាយធម្មជាតិ។ អ្នកនាំពាក្យរូបនោះនិយាយទៀតថា អតីតប្រធានាធិបតីលោក WIN MYINT ក៏ទទួលការកាត់ទោសដូចគ្នានោះដែរ ហើយអ្នកទាំង២នឹងបញ្ជូនទៅកាន់ពន្ធនាគារសម្រាប់ពេលនេះ។ អ្នកទាំង២នៅត្រូវប្រឈមមុខនឹងបទចោទប្រកាន់ដទៃៗទៀត។
លោកស្រីស៊ូជីអាយុ៧៦ឆ្នាំ ត្រូវពួកយោធាឃុំខ្លួន ចាប់តាំងពីពួកឧត្ដមសេនីយ៍ ផ្ដួលរំលំរដ្ឋាភិបាលលោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ដែលជាការបញ្ចប់លទ្ធិប្រជាធិបតេយ្យរយៈពេលដ៏ខ្លីមួយនៅមីយ៉ាន់ម៉ា។ របបយោធាបង្កើនជាប់ការចោទប្រកាន់ប្រឆាំងលោកស្រី ក្នុងនោះមានការចោទប្រកាន់ ពីបទរំលោ.ភបំពានច្បាប់ស្ដីពីការសម្ងាត់រដ្ឋ បទចោទប្រកាន់ពីរឿងពុករលួយនិងក្លែងបន្លំ ក្នុងការបោះឆ្នោត។ លោកស្រីអាចមានទោសជាប់ពន្ធនាគារច្រើនសិបឆ្នាំ។
បណ្ដាអ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូល ក្នុងសននាការកាត់ទោសនេះនៅតុលាការពិសេសរដ្ឋធានីណៃពិដោឡើយ៕





