Alibaba រុះរើអាជីវកម្ម e-commerce និងបានប្រកាសផ្លាស់ប្ដូរមុខតំណែងប្រធានហិរញ្ញវត្ថុថ្មី


(ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់ចិន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងថា ខ្លួននឹងរៀបចំឡើងវិញនូវអាជីកម្ម e-commerce ដោយក្នុងនោះនឹងធ្វើការបែងចែកជាតំបន់ធំៗ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ហើយក៏ប្រកាសផ្លាស់ប្ដូរប្រធាន ហិរញ្ញវត្ថុ (CFO) ផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Alibaba នឹងធ្វើការបែកចែក ពាណិជ្ជកម្មឌីជីថល ឬ e-commerce ជាពីរផ្នែកធំៗដោយក្នុងនោះផ្នែកទីមួយគឺ ទីផ្សារអន្តរជាតិ ឬក្រៅស្រុក មាននៅតំបន់អឺរ៉ុប និងអាមេរិកខាង ត្បូង ដោយប្រើប្រាស់ AliExpress ចំណែកនៅទីផ្សារអាស៊ីវិញគឺប្រើប្រាស់ Lazada និង Alibaba.com។ ចំណែកផ្នែកទីពីរវិញគឺជាទីផ្សារក្នុងស្រុក ដែលមានTmall និង Taobao ជាអ្នកបម្រើសេវាម្មដល់អតិថិជន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះក៏បានឱ្យដឹងថា Toby Xu ដែលជាអនុប្រធានហិរញ្ញវត្ថុ នឹងត្រូវឡើងកាន់តំណែងជាប្រធានហិរញ្ញវត្ថុ ជំនួស លោកស្រី Maggie Wu នាខែមេសា ខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ថា លោកស្រី Maggie Wu នឹងឈប់ពីក្រុមហ៊ុន ឬត្រូវបាទៅកាន់តំណែង ថ្មីផ្សេងវិញ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ និយតករចិនបានបង្រ្កាបលើវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងទៀត ជាពិសេសលើបញ្ហាប្រឆាំងនឹងការជឿទុកចិត្ត និងបាន ពិន័យ Alibaba នូវទឹកប្រាក់ប្រហែលជិត ២,៨ពាន់លានដុល្លារ កាលពីខែមេសាកន្លងទៅនេះ។
និយតករចិនក៏បានធ្វើការព្រមានដល់ ក្រុមហ៊ុនបច្ចេកវិទ្យាចិន មិនឱ្យចុះបញ្ជីផ្សារហ៊ុននៅក្រៅប្រទេសផ្សេង ខណៈដែលនៅពេលនេះក្រុមហុន Didi Global Inc បានដកខ្លួនចេញពីផ្សារហ៊ុនញូវយ៉ក និងក្រុមហ៊ុនជាច្រើនទៀតកំពុងតែព្រួយបារម្ភអំពីការត្រួតពិនិត្យបទប្បញ្ញត្តិដ៏តឹងរ៉ឹងពីសំណាក់ រដ្ឋាភិបាលចិន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram