ទោះរងការរិះ.គន់ច្រើនតែ Carrick កោតសរសើរ និងផ្ដល់ទំនុកចិត្តលើកីឡាករ Man Utd ម្នាក់

គ្រូបណ្ដោះអាសន្នរបស់ក្រុម Manchester United លោក Michael Carrick បាននិយាយសរសើរខ្សែបម្រើ Fred បើទោះបីជាកីឡាកររូបនេះ ទទួលរងការរិះគន់ឥតសំចៃពីសំណាក់អ្នកវិភាគបាល់ទាត់ និងអ្នកគាំទ្ររបស់ក្លិប។
ខ្សែបម្រើជនជាតិប្រេស៊ីល ទទួលបានការរិះគន់ចាប់តាំងពីលោក Ole Gunnar Solskjaer នៅដឹកនាំ ដែលធ្វើឱ្យ Man Utd ហាក់អស់ឱកាសប្រជែងពាន Premier League ក្នុងរដូវកាលនេះ។

Decorative banner design for Diwali with Indian lamps


ប៉ុន្ដែគ្រូបណ្ដោះអាសន្នលោក Carrick បានផ្ដល់សេចក្ដីទុកចិត្តដល់កីឡាករវ័យ២៨ឆ្នាំរូបនេះ ដោយអនុញ្ញាតឱ្យគេលេងតំណែងដែលអាចជួយខ្សែប្រយុទ្ធ ហើយគេបានរួមចំណែកបង្កើតឱកាសរកគ្រាប់បាល់បញ្ចូលទីសម្រាប់ Cristiano Ronaldo ក្នុងជ័យជម្នះ ២-0 លើ Villarreal នៅ Champions League។
ហើយកីឡាកររូបនេះ ក៏បង្ហាញគុណផលល្អផងដែរ ក្នុងការប្រកួតស្មើគ្នា ១-១ ជាមួយក្រុមកំពូលតារាងលីគកំពូលអង់គ្លេស Chelsea។
លោក Carrick បាននិយាយថា៖ “គេជាជម្រើសដំបូងនៅប្រេស៊ីល ក្នុងក្រុមដ៏ល្អរបស់ប្រេស៊ីល ហើយវាបង្ហាញថា គេឈានដល់កម្រិតឆ្ងាយប៉ុណ្ណា ចាប់តាំងពីគេមកចូលរួមក្លិប”។
“ខ្ញុំពិតជាចូលចិត្តគេណាស់។ រឿងមួយក្នុងចំណោមរឿងដ៏ធំបំផុត គឺអាកប្បកិរិយារបស់គេ និងការតាំងចិត្តក្នុងការធ្វើជាកីឡាករសំខាន់ គេប្រឹងប្រែងដាក់ខ្លួនធ្វើរឿងនេះ”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram