រដ្ឋបាលខេត្តកណ្តាល នឹងបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៧០A ពីចំណុចផ្សាររកាកោង ដល់គល់ស្ពានមុខវត្តជ្រឹង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជ្រឹង ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្តោះអាសន្ន។


បើតាមសេចក្តីជូនដំណឹងដែលបបណ្តាញព័ត៌មាន Cpns News ទទួលបាននៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការបាក់ច្រាំងទន្លេ នៅតាមបណ្តោយផ្លូវលេខ៧OA ចំណុច PK3500 ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល បានបាក់ដល់គំនូសពណ៌លឿងលើខ្នងកៅស៊ូ មានបណ្តោយប្រវែងប្រមាណ៣០ម៉ែត្រ ទទឹង១០ម៉ែត្រ។


រដ្ឋបបាលខេត្តបានបញ្ជាក់ថា «ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទកំណាត់ផ្លូវលេខ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជ្រឹង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារស្ថាបនាច្រាំងទន្លេ និងជួសជុលផ្លូវខាងលើរួចរាល់»។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ ដោយធ្វើការពង្វាងចរាចរណ៍ពីគល់ស្ពានមុខវត្តជ្រឹង ទៅតាមផ្លូវលេខ២៦០ ឡើងទៅតាមផ្លូវលោកតាកូហេ ក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram