ក្តៅៗ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ប្រេង យ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចកំពុងអន្តរាគមន៍បាញ់ពន្លត់កុំអោយរាលដាល


ខេត្តព្រះសីហនុ៖ ស្រុកស្ទឹងហាវ (ដំណឹងបឋម) មានអគ្គិភ័យឆេះផ្ទះលក់ប្រេង និងលក់ចាប់ហួយមួយកន្លែង ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្រព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ឧសភា២០២០នេះ។

ភ្លាមៗក្រុមសង្គ្រោះ និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងរដ្ឋ និងក្រុមហ៊ុនឯកជន បានអន្តរាគមន៍ជួយពន្លត់ ការពារមិនអោយរាលដាលទៅកាន់កន្លែងផ្សេងទៀត។


សមត្ថកិច្ចប្រាប់អ្នកសារពត៌មាន តាមទូរស័ព្ទថា ក្រោយឆាបឆេះជិតកន្លះម៉ោង អាជ្ញាធរបានគ្រប់គ្រងបាន ទប់ស្កាត់មិនអោយរាលដាលបន្ត ប៉ុន្តែផ្ទះលក់ប្រេងនេះ រងការខូចខាត រថយន្តនិងសម្ភារៈច្រើនទៀត។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram