មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្វាយចេកដែលរងរបួសធ្ងន់ ដោយបេសកម្មការងារត្រូវជនសង្ស័យបា.ញ់ធ្លាយថ្គាមរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ
បន្ទាយមានជ័យ ៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្វាយចេកដែលរងរបួសធ្ងន់ ដោយបេសកម្មការងារត្រូវជនសង្ស័យបា.ញ់ធ្លាយថ្គាមរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ដោយទទួលបានព័ត៌មានពីសមត្ថកិច្ចក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ កម្លាំងកងរាជអាវុធហត្ថដែលរងរបួសដោយបេសកម្មការងារត្រូវជនសង្ស័យបាញ់បណ្តាលរបួសធ្ងន់មានឈ្មោះ ឆាន ផុន មានឋានន្តរស័ក្តិអនុសេនីយ៍ទោ មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្វាយចេក មានលំនៅដ្ឋានសង្កាត់.ក្រុងប៉ោយប៉ែត ដែលកំពុងទទួលបេសកម្មការងារនៅក្រុងប៉ោយប៉ែត ។

កម្លាំងសមត្ថកិច្ចរូបនោះបានបញ្ជាក់ថា ៖ នៅពេលកម្លាំងកងរាជអាវុធហត្ថម្នាក់រងរបួសធ្ងន់ ក្នុងបេសកម្មការងារគឺនៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនសង្ស័យ១ក្រុម មានគ្នាប្រមាណជាង១០នាក់ បានយកដំថ្ម និងដំបងទៅគប់ជញ្ជាំងអគារកាស៊ីណូរនៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ហើយកម្លាំងកងរាជអាវុធហត្ថចុះអន្តរាគមន៍ត្រូវបានជនសង្ស័យគេចខ្លួនបាត់អស់ ។

កម្លាំងសមត្ថកិច្ចរូបនោះបានបញ្ជាក់ថា ៖ ក្រោយជនសង្ស័យគេចខ្លួនកម្លាំងកំពុងធ្វើការស្រាវជ្រាវទទួលព័ត៌មាន មានជនសង្ស័យ២ក្រុម មានគ្នាប្រមាណជាង២០នាក់ បានធ្វើសកម្មភាពបា.ញ់ និងដេញកា.ប់ចា.ក់គ្នា នៅភោជនីយ៍ដ្ឋាន ABCផ្សារទឹកពុះ បរិវេណកាស៊ីផ្កាយប្រាំ នៅវេលាម៉ោង១២.២០នាទីយប់ ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយភ្លាមៗនេះ ឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ ត្រូវបានជនសង្ស័យបាញ់តបមកលើកងកម្លាំងសមត្ថកិច្ចបណ្តាលរបួសកម្លាំងកងរាជអាវុធហត្ថម្នាក់ត្រូវ១គ្រាប់ ចំថ្គាមរបួសធ្ងន់ និងក្រុមជនសង្ស័យម្នាក់ បណ្តាលរបួសជើង ។

នៅពេលបា.ញ់តមតសមត្ថកិច្ចបណ្តាលរបួសកម្លាំងកងរាជអាវុធហត្ថបានចុះប្រតិបត្តិការបង្ក្រាបឃាត់ជនសង្ស័យទាំង២ក្រុម ដែលធ្វើសកម្មភាពឃាត់ខ្លួនបានចំនួន១៤នាក់ ជាជនជាតិខ្មែរ ហើយជាបុគ្គលិកកាស៊ីណូត្រូវបានបញ្ជូនទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមចម្លើយជនសង្ស័យទាំង២ក្រុមមូលហេតុទំនាស់ គឺរឿងស្រី ឬដណ្តើមស្រីគ្នាទើបក្រុមម្ខាងទៀតបានធ្វើសកម្មភាពដេញកា.ប់វ៉ៃភាគីជនសង្ស័យ១ក្រុមទៀត ដែលកំពុងផឹកស៊ីភោជនីយ៍ដ្ឋានABCផ្សារទឹកពុះបរិវេណកាស៊ីផ្កាយប្រាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅពេលជនសង្ស័យ២ក្រុម ធ្វើសកម្មភាពបាញ់គ្នា និងវ៉ៃគ្នាហើយកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបបណ្តាលរបួស២នាក់ និងកម្លាំងកងរាជអាវុធហត្ថម្នាក់ បណ្តាលរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរីដោយស្ថានភាពធ្ងន់ធ្ងរ និងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសង្គ្រោះបន្ទាន់រាជធានីភ្នំពេញនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕


