ត្រួតពិនិត្យអាវុធជាតិផ្ទុះលើមធ្យោបាយឆ្លងកាត់ចំនួន ១១០គ្រឿង កាលពីថ្ងៃទី១០-វិច្ឆិកា-២០២១


រាជធានីភ្នំពេញ ៖ នាយករដ្ឋបាលខណ្ឌដូនពេញបង្ហាញសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះលើមធ្យោបាយឆ្លងកាត់ចំនួន ១១០គ្រឿង កាលពីថ្ងៃទី១០-វិច្ឆិកា-២០២១ ។
បើតាមការប្រកាសរបស់រដ្ឋបាលខណ្ឌដូនពេញបានបង្ហោះថា នៅយប់ថ្ងៃទី១០-វិច្ឆិកា-២០២១ ចាប់ពីម៉ោង២០:០០នាទីយប់ដល់ម៉ោង២២:០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខអគ្គីសនីកម្ពុជា ស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ក្នុងនោះដែរមានកម្លាំងចូលរួមសរុប ២៤នាក់ ក្នុងនោះមាន កម្លាំងនគរបាលខណ្ឌចំនួន០៩នាក់ កម្លាំងរាជអាវុធហត្ថខណ្ឌចំនួន ០៧នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន០៨នាក់ ។
ចំពោះលទ្ធផលត្រួតពិនិត្យមធ្យោបាយឆ្លងកាត់សរុបចំនួន១១០គ្រឿង ក្នុងនោះមានត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន៤៧គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៦៣គ្រឿង និងអាវុធឆ្លងកាត់៖គ្មាន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram