អនុវត្តតាមមតិណែ នាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…..


ខេត្តបាត់ដំបង៖ នៅពីថ្ងៃ ចន្ទ ៥រោច ខែពិសាខឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០ ២០វេលាម៉ោង១៦និង០៥នាទីអនុវត្តតាមមតិណែ នាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល និងតាមមតិណែនាំជំនាញរបស់លោកឧត្តម សេ នីយ៍ត្រី កុយ ហៀង

ស្នងការរងផែនការងារប្រ ឆាំងគ្រឿង លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងាការដ្ឋាន បានដឹកនាំកម្លាំងក្នុងការិយា ល័យរួមជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទ ល្មើសផងនិងកម្លាំងនគរបាលនៃអធិការដ្ឋានន គរបាលក្រុងបាត់ដំបងដែលមានលោកវរសេ នីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បាត់ដំបងចុះប្រត្តិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុកឬដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែងនៅ ចំណុច ភូមិវត្តតាមឹម ឃុំអូរដំបង០១ ស្រុកសង្កែ ខេត្តបាត់ដំបង។


-ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖
១-ឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបង។
*-ក្នុងនោះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាង រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ០២ថង់ទម្ងន់ ៥០,៩៤ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿងនិងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជន

សង្ស័យនិងវត្ថុតាងការិយាល័យជំនាញបាន រៀប ចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងខេត្តបា ត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram