អ្នកទោ.ស.ហែ.កគុ.ក.រត់គេចខ្លួន មិនមែនអុំទូកឆ្លងទន្លេ ទាំង ៧នាក់នោះទេ គឺជាក់ស្តែងអ្នកទោ.សម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួន នៅភូមិបាចុង



ខេត្តស្ទឹងត្រែង៖ តាមពិតអ្នកទោសហែកគុករត់គេចខ្លួន មិនមែនអុំទូកឆ្លងទន្លេ ទាំង ៧នាក់នោះទេ គឺជាក់ស្តែងអ្នកទោសម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួន នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលសមត្ថកិច្ចសង្ស័យថា ទំនងមានអ្នកទោសចំនួន ២នាក់ លាក់ខ្លួននៅក្នុងក្រុង។
អ្នកទោស ដែលត្រូវចាប់បានរូបនោះ ឈ្មោះ ទូច វ៉ាត់ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅចន្លោះវេលាម៉ោងជាង ៦ ជិត ៧យប់ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២១។
តាមការសន្និដ្ឋានរបស់កម្លាំងប្រដាប់អាវុធ អ្នកទោសចំនួន ៧នាក់ ដែលបានទម្លុះជញ្ជាំងថ្ម រត់ចេញពីពន្ធនាគារនោះ មិនមែនរត់ទៅទាំងក្រុមនោះឡើយ ខណៈអ្នកទោសគ្រឿងញៀនម្នាក់ ត្រូវចាប់ខ្លួនបានមកវិញ គឺនៅមិនឆ្ងាយពីពន្ធនាគារ ប្រមាណជាជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ។ នគរបាលក្នុងប្រតិបត្តិការនេះ សុំមិនទាន់ផ្តល់ព័ត៌មានលម្អិតនោះទេ ដើម្បីទុកឲ្យកងកម្លាំងសមត្ថកិច្ច បន្តនីតិវិធី។

សូមរម្លឹកថា អ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំង ហែកគុក រត់គេចខ្លួន កាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ករណីនេះ តម្រូវឲ្យតាមពន្ធនាគារ ឬមណ្ឌលឃុំឃាំង ត្រូវបង្កើនកងកម្លាំងការពារសន្តិសុខ ឆ្មាំពន្ធនាគារ ហើយរបង និងជញ្ជាំងពន្ធនាគារ ក៏ត្រូវធ្វើឲ្យរឹងមាំ និងច្រើនជាន់ ដែលអ្នកទោស មិនអាចទម្លាយ ឬឡើងផ្លោះរត់គេចបានទៀតនោះទេ។
ប្រភពព័ត៌មានអោយដឹងថា នាវេលាទៀបភ្លឺ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងថា អ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួននោះ ឆ្មាំគុកបានប្រើប្រាស់កាំភ្លើង បាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាម បញ្ឈប់សកម្មភាពរត់គេច តែមិនអាចរារាំងបានឡើយ។
តាមការពិនិត្យទីតាំងជាក់ស្តែង កម្លាំងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជា ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យឮសំឡេង។
លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង អោយដឹងថា ក្នុងចំណោមអ្នកទោស ៧នាក់ ដែលរត់គេចខ្លួននោះ មានម្នាក់ ត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង ៦នាក់ទៀត ជាប់ទោសស្រាល ក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទប្លន់ ឬលួចមានស្ថានទម្ងន់ទោស៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram