បង្ក្រាបបទល្មើសនេសាទ ចាប់បានតែវត្ថុតាង ចំណែកឯម្ចាស់គេចខ្លួនបាត់

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ កម្លាំងនគរបាលស្រុកប្រាសាទបាគង សហកាជាមួយនគរបាលប៉ុស្តិ៍កំពង់ភ្លុក និងកម្លាំងប្រជាការពារ បានធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកជីក ស្ថិតក្នុងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។


បើតាមនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ឧបករណ៍ល្មើសនេសាទដែលត្រូវបានបង្ក្រាបនិងរឹបអូសនាឱកាសនោះមាន គែជាប្រភេទ«ប»ដែលមានក្រឡា១,២ហ៊ុន ចំនួន២ឡុកដែលឡុកទី១ មានប្រវែង២០០ម៉ែត្រ និងឡុកទី២ប្រវែង២៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ២០០ដើម ហើយបានបំផ្លាញចោលនៅហ្នឹងកន្លែង ។
ចំណែកកូនត្រីដែលទើបនឹងញាស់ប្រមាណ២០គីឡូក្រាម និងកុកចំនួន១០ក្បាល ត្រូវបានលែងវិញ ប៉ុន្តែម្ចាស់ឧបករណ៍ល្មើសនេសាទទាំងនោះបានគេចខ្លួនបាត់អស់ មុនកម្លាំងសមត្ថកិច្ចទៅដល់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram