Martinez បន្តកិច្ចសន្យាថ្មីចំថ្ងៃក្លិប Inter Milan ប្រកាសការខាងបង់ហិរញ្ញវត្ថុ ២៨៤.៦លានដុល្លាររដូវកាលមុន

(មីឡែន)៖ ក្លិប Inter Milan ដែលស្ថិតក្នុងលីគបាល់ទាត់អ៉ីតាលី Serie A បានព្រមព្រៀងជាមួយកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez ក្នុងកិច្ចសន្យាថ្មីរហូតដល់រដូវកាលឆ្នាំ២០២៦ ខណៈលក្ខខណ្ឌនេះបានផ្តល់ជាការខកចិត្តពីសំណាក់ក្លិបធំៗនៅលីគ La Liga និង Premier Leaguea ផងដែរ។ នេះបើតាមការចេញផ្សាយដោយ Livescore នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។


បុរសវ័យ ២៤ឆ្នាំ Martinez ក៏ធ្លាប់មានការលើកឡើងថា បានស្ថិតក្នុងបញ្ជីរបស់ក្លិប FC Barcelona នៃលីគអេស្ប៉ាញ La Liga ជាមួយនឹងពាក្យចចាមអារ៉ាមដែលបង្ហាញជាមួយក្លិបនៅលីគ Premier League រួមមាន Arsenal និង Tottenham Hotspur មានការចាប់អារម្មណ៍នៅទីផ្សារដោះដូរខាងមុខនេះ ហើយកិច្ចសន្យាថ្មីនេះបានធ្វើឡើងក្នុងថ្ងៃដែលក្លិបជើងឯករដូវកាលមុនប្រកាសថា បានខាតបង់ទឹកប្រាក់ប្រមាណ ២៨៤.៦លានដុល្លារកាលរដូវកាលឆ្នាំ២០២០-២១។


បច្ចុប្បន្នបុរសដែលកើតនៅឆ្នាំ១៩៩៧ បានរួមចំណែកជួយក្លិប Inter Milan ឈ្នះពានលីគ Serie A 2020-21 ក្រោយផ្ទេរពីក្លិប Racing Club ដែលកិច្ចសន្យាថ្មីបង្ហាញថា នឹងផុតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយរូបគេក៏បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានស្នាក់នៅទីនេះយូរ» ខណៈកំពុងលេងបាន ១៤៤ប្រកួត និងរកបាន ៥៤គ្រាប់ ហើយជាសមាជិកជួយក្រុមអាហ្សង់ទីនឈ្នះពាន Copa America ឆ្នាំ២០២១ ប្រចាំតំបន់អាមេរិកឡាទីនទៀតដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram