Barcelona តែងតាំងលោក Barjuan ជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់តំណែងលោក Koeman

(ម៉ាទ្រីដ)៖ ក្លិប Barcelona បានតែងតាំងគ្រូបង្វឹកក្រុម B របស់ពួកគេ គឺលោក Sergi Barjuan ជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីការចាកចេញរបស់លោក Ronald Koeman, នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ LaLiga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។


បុរសសញ្ជាតិហូឡង់ Koeman ត្រូវបានដកចេញពីតំណែង បន្ទាប់ពីការចាញ់១-០ របស់ក្លិប Barca ក្រោមថ្វីជើងក្រុម Rayo Vallecano កាលពីថ្ងៃពុធ, ជាការបរាជ័យលើកទី៤របស់ពួកគេ ក្នុងចំណោម៦ប្រកួត នៅក្នុងការប្រកួតទាំងអស់។
( លោក Barjuan នឹងទទួលបន្ទុកបណ្ដោះអាសន្ន លើការគ្រប់គ្រងបច្ចេកទេស របស់ក្រុមកំពូល។ តំណែងបណ្ដោះអាសន្នរបស់គាត់ ជាគ្រូបង្វឹកក្រុមកំពូល នឹងបញ្ចប់ភ្លាមៗ នៅពេលដែលក្លិប ជួលបានគ្រូបង្គោលពេញម៉ោង ដើម្បីជំនួសលោក Ronald Koeman ដែលត្រូវបានបណ្តេញចេញ ) នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
Barcelona កំពុងឈរនៅលេខរៀងទី៩ ដោយមាន១៥ពិន្ទុក ពីការប្រកួតចំនួន១០ ដោយឡែកនៅលីគ Champions League វិញ ពួកគេនឹងត្រូវធ្វើដំណើរទៅជួបក្រុម Dynamo Kiev នៅថ្ងៃទី២ ខែវិច្ឆិកា ខណៈការបរាជ័យ នឹងធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការបរាជ័យ ក្នុងការឈានដល់វគ្គជម្រុះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram