Ronaldo ថ្លែងសារលួងចិត្តអ្នកគាំទ្រ Man Utd បន្ទាប់ពីចាញ់ Liverpool ស្ពឹកមុខ

(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានថ្លែងសារលួងចិត្តដល់អ្នកគាំទ្រ Manchester United បន្ទាប់ពីក្លិបបិសាចក្រហម ចាញ់បហង្សក្រហម Liverpool ក្នុងលទ្ធផលទក់សាច់ ៥-០ យ៉ាងចាស់ដៃនៃការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League នារាត្រីអាទិត្យ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។ នេះបើតាមការបង្ហោះសារលើបណ្តាញ Instagram របស់កីឡាករសញ្ជាតិព័រទុយហ្កាល់ ដកស្រង់ការផ្សាយដោយ Goal នៅថ្ងៃចន្ទនេះ។


កីឡាករវ័យ ៣៦ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថា ( ពេលខ្លះលទ្ធផលដែលទទួលបាន មិនមែនជាអ្វីដែលយើងចង់បាននោះទេ។ ពេលខ្លះ ពិន្ទុដែលយើងទទួលបាន ក៏មិនមែនជាអ្វីដែលយើងចង់បាននោះដែរ។ នេះគឺជាកំហុសរបស់ពួកយើង ហើយពួកយើងមិនត្រូវយកនរណាម្នាក់មកបន្ទោសឡើយ )។

CR7 បានបន្តលើ Instagram ទៀតថា { អ្នកគាំទ្ររបស់ពួកយើងនៅតែអស្ចារ្យ ដែលនៅតែបន្តនៅក្បែរពួកយើង។ ពួកគេគួរតែទទួលបានលទ្ធផលល្អជាងនេះ ហើយវាអាស្រ័យលើពួកយើងជាអ្នកផ្តល់ឲ្យ (តែយើងធ្វើមិនបានល្អ) }។
សូមជម្រាបថា ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះ ៥-០ ក្រោមថ្វីជើងរបស់ហង្សក្រហម Liverpool នៃសប្តាហ៍ទី៩ ប្រចាំ Premier League រដូវកាលនេះនៅពេលខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah រកបាន ៣គ្រាប់ម្នាក់ឯង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram