ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល បានប្រារព្ធពិធីចែកអំណោយជូនប្រជាពលរដ្ឋ ៥០ គ្រួសារ ក្នុងឃុំ ព្រែកចង្ក្រាន….


នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា បានប្រារព្ធពិធីចែកអំណោយជូនប្រជាពលរដ្ឋ ៥០ គ្រួសារ ក្នុងឃុំ ព្រែកចង្ក្រាន ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំព្រែកចង្ក្រាន និងសហការី ។
សមាសភាពអញ្ជើញចូលរួមមាន :

  • លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក ស៊ីធរកណ្តាល
  • លោក យឹម យូគង់ អភិបាលនៃគណៈអភិបាលស្រុក ស៊ីធរកណ្តាល
  • លោកមេឃុំ ក្រុមប្រឹក្សាឃុំ ភូមិ លោកនាយប៉ុស្តិ៍ លោកប្រធានមណ្ឌលសុខភាព និងជំនួយការ សរុប ៩០ នាក់ ស្រី ៤២ នាក់ ។
  • អំណោយដែលគ្រួសារ នីមួយៗ ទទួលបានមាន :
    • អង្ករ ២០ គីឡូក្រាម
    • ទឹកត្រី ៣ ដប
    • ទឹក ស៊ីអុីវ ៣ ដប
    • ត្រី ខ ៦ កំប៉ុង
    • ថវិការ ២ ម៉ឺន
  • ក្រុមការងារឧបត្ថម្ភ សំរាប់សកម្មភាពការងារមាន :
    • អាកុល ២ កាន
    • ជែលលាងដៃស្ងួត ៣៥០ ដប
    • ម៉ាស ២០ ប្រអប់
    • ឧបត្ថម្ភថវិកា សំរាប់សមាជិកឃុំ ៥០ ម៉ឺនរៀល
    • ឧបត្ថម្ភ ថវិកាប៉ុស្តិ៍រដ្ឋបាល
      ៤០ ម៉ឺនរៀល
    • ឧបត្ថម្ភថវិការ មណ្ឌលសុខភាព ៤០ ម៉ឺន
      ** សរុបចំណាយក្នុងកម្មវិធីទាំងអស់ ចំនួន ១៦៤៥ ដុល្លារ និង ៧ ២៧៥ ០០០ រៀល ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram