យុវជនម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្ត.ឃាត ចងក សម្លា.ប់ខ្លួន នៅលើផ្ទះ ព្រោះតែរឿងវិបត្តិស្នេហា ដោយសង្សារសុំបែក


ខេត្តបន្ទាយមានជ័យ: កាលពីវេលាម៉ោងប្រមាណ ១១ និង ៣០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្ត.ឃាត ចងក សម្លា.ប់ខ្លួន នៅលើផ្ទះ ព្រោះតែរឿងវិបត្តិស្នេហា ដោយសង្សារសុំបែក។ យុវជនរូបនោះ មានឈ្មោះ ផែវ ផាក់ អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សាក្សីនិយាយថា ជនរងគ្រោះ ចងកសម្លាប់ខ្លួន ខណៈពេលដែលឪពុកម្តាយ ដេកនៅក្រោមផ្ទះ ដោយបានយកខ្សែនីឡុងពណ៌ក្រហម ចងកធ្វើអត្ត.ឃាតសម្លា.ប់ខ្លួននឹងធ្នឹមផ្ទះតែម្តង។ ករណីនេះដែរ ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅជំនាញ ក្រោមការសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព ដោយរកពុំឃើញមានស្លាកស្នាមអ្វី ដែលគួរឲ្យសង្ស័យលើករណីឃាតកម្មនោះទេ នឹងផ្អែកតាមការអះអាងបញ្ជាក់ពីអាណាព្យាបាល រួមទាំងបងប្អូនក្រុមគ្រួសារ សាច់ញាតិសាកសព គឺសង្ស័យលើយុវជន ឈ្មោះ ផែវ ផាក់ មានវិបត្តិផ្លូវចិត្តរឿងស្នេហា សង្សារសុំបែក ទើបសម្រេចចិត្តបញ្ចប់ជីវិតដូច្នេះ។ សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram