រឿងធំហើយ លោកយឿន សុផលមេឃុំសែប ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចេញដីកាកោះហៅរឿងក្លែង បន្លំលិខិតលួចលក់ដីរាស្រ្ត…..

ខេត្តកំពង់ឆ្នាំង៖ រឿងធំហើយ លោកមេឃុំសែប បានបង្កររឿងក្តៅក្រហាយមានរឿងអាស្រូវមិនចេះចប់ ជាមួយប្រជាពលរដ្ឋ ប្រៀបបាននឹងកំពុង តែក្លាយជា បុគ្គលហែកសន្លឹកឆ្នោត!
លោកយឿន សុផល អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលថ្នល់.ឃុំសែប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង.មានតួនាទីជា មេឃុំ.សែម

ត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាកោះហៅឲ្យចូលខ្លួន បំភ្លឺតាមសំណុំរឿងដីកាលេខ ២៥៨ ចុះថ្ងៃទី ១៨ ខែមេសាឆ្នាំ២០២០ ចេញដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង.ឱ្យចូលខ្លួនមកបំភ្លឺ នៅតុលាការថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០!
យោងតាម សេចក្តីរៀបរាប់ ក្នុងដីកា លោក យឿន សុផល មេឃុំសែប ពាក់ព័ន្ធនិង ក្លែងបន្លំឯកសារដីធ្លី.រំលោភសិទ្ធិកាន់កាប់អចលនវត្ថុ អ្នកដ៏ទៃដោយចេតនា.និងលួចលក់ អចលនវត្ថុអ្នកដ៏ទៃ.ស្ថិតនៅខេត្តកំពង់ឆ្នាំង.ក្នុងអំឡុងថ្ងៃទី៥ខែ តុលាឆ្នាំ២០១៥! និងត្រូវឲ្យលោកមេឃុំចូលមកកាន់តុលាការ ឲ្យបានទាន់ពេលវេលា!


យោងតាមប្រភព សេចក្តីអំពាវនាវ.ពីប្រជាពលរដ្ឋ ដែលរងគ្រោះ បានសំណូមពរឲ្យ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង និងស្ថាប័ន អយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំង.មេត្តាជួយរកភាពយុត្តិធម៌ ជូនប្រជា ពលរដ្ឋ ដើម្បីចៀសវាងបាត់បង់.ប្រជាប្រិយភាពដោយសារ លោកមេឃុំរូបនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram